MORNING NEWS BRIEF [MARCH 23, 2023]

MORNING NEWS BRIEF [MARCH 23, 2023]

MORNING NEWS BRIEF [MARCH 23, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងវៀតណាម បានឯកភាពបន្តការផ្លាស់ប្តូរការពិគ្រោះយោបល់ និងយន្តការទ្វេភាគីកម្រិតខ្ពស់ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការស្លន់សោពាក់ព័ន្ធនឹងការដួលរលំធនាគារSVB របស់អាមេរិក ព្រោះវាមិនប៉ះពាល់ដល់កម្ពុជានោះទេ។ ប្រភព៖ AMS News 
  3. ក្រសួងការបរទេស បានថ្លែងថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនពីគម្រោងចំនួន ៨០ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានថ្លែងថា កម្ពុជាមានតុល្យភាពល្អរវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិដែលនាយករដ្ឋមន្ត្រី មិនមានសិទ្ធិក្នុងការរំលាយសភាមុនអាណត្តិនោះឡើយ។ ប្រភព៖ Fresh News 
  2. គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចទទួលយកសេចក្តីព្រាងច្បាប់លើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ ដែលបានប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. នាវាល្បាតនៃកងទ័ពជើងទឹកបារាំង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីពង្រីកទំនាក់ទំនង និងមិត្តភាពរបស់កងទ័ពជើងទឹកនៃកម្ពុជា-បារាំង ចាប់ពីថ្ងៃទី២៤-២៨ ខែមីនា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. NBC ច្រានចោលការលើកឡើងថានឹងមានផលប៉ះពាល់លើសេដ្ឋកិច្ចជាតិ ជុំវិញការដួលរលំរបស់ SVB និងអំពាវនាវប្រជាពលរដ្ឋកុំមានការស្លន់ស្លោ ព្រោះធនាគារកម្ពុជាស្ថិតក្រោមការតាមដានតឹងរ៉ឹង។ ប្រភព៖ ខ្មែរថាមស៍
  2. ក្នុងខែមករានៃឆ្នាំ២០២៣ រដ្ឋាភិបាលបានរកចំណូលជូនជាតិប្រមាណ ១.៨៥៣ពាន់លានរៀល ស្មើនឹង ៧,១៦% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានកើនឡើងដល់ ១០,៥ពាន់លានដុល្លារ កើនឡើង ១០,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយបទល្មើសគ្រឿងញៀនដើម្បីជំរុញផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ផែនការសម្រាប់គម្រោងពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាពការងារ និងសុខភាពនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងអប់រំ បាននឹងកំពុងអនុវត្តយុទ្ធនាការជំរុញការអប់រំពេញមួយជីវិតសម្រាប់មនុស្សគ្រប់វ័យ ដើម្បីបន្តអភិវឌ្ឍសមត្ថភាពចំណេះដឹង និងជំនាញការងារ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី​ វី