MORNING NEWS BRIEF [MARCH 3, 2023]
MORNING NEWS BRIEF [MARCH 3, 2023]
MORNING NEWS BRIEF [MARCH 3, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday March 3rd, 2023
Friday March 3rd, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងការបរទេស បានអំពាវនាវសហគមន៍អន្តរជាតិឱ្យបន្តរកដំណោះស្រាយចំពោះបញ្ហាសន្តិសុខសកល ខណៈអរិភាពនៅអ៊ុយក្រែន និងស្ថានភាពនៅមីយ៉ាន់ម៉ានៅតែជាក្តីបារម្ភ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលឆ្នាំ២០២៣ដើម្បីពង្រីកបរិយាប័ន្នឌីជីថល។ ប្រភព៖ Fresh News
ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការចេញផ្សាយព័ត៌មានមិនត្រឹមត្រូវបែបប្រឌិតដែលលើកឡើងថាករណីជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែងជាករណីឆ្លងពីមនុស្សទៅមនុស្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញារបស់កងយោធពលខេមភូមិន្ទក្នុងការការពារព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូព្រឹទ្ធសភាកាណាដាបានជួបពិភាក្សាលើលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានា។ ប្រភព៖ Fresh News
ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញយុទ្ធសាស្ត្រក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញបន្ទាប់ពីការធូរស្រាលនៃវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំពិសេស ACFTA TNC និងបានបញ្ជាក់ជំហរគាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងនេះក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដោយបរិយាប័ន្ននៅក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
ចាប់តាំងពីខែតុលាឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរថយន្តឆ្លងកាត់សរុប ១,៩លានគ្រឿង ដែលរថយន្ត ១,៤លានគ្រឿងបានគិតកម្រៃសេវាដែលសរុបទឹកប្រាក់ជិត ១១លានដុល្លារ។ ប្រភព៖ AMS News
អគ្គនាយកដ្ឋានគយ បានរៀបចំកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែនដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូល និងការបំពេញទម្រង់បែបបទ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
អាជ្ញាធរមីន បានប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តអស់មីនទី៩តាមរយៈសកម្មភាពមីនក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់រាជបណ្ឌិត្យសភាពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរបន្តខិតខំពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋកម្ពុជា។ ប្រភព៖ AMS
ក្រសួងអប់រំ និងRCI Fund នឹងរៀបចំកម្មវិធីទស្សនកិច្ចវិទ្យាសាស្ត្រក្នុងគ្រឹះស្ថានសិក្សាចំនួន០៤ ក្នុងរាជធានីភ្នំពេញដើម្បីបង្ហាញការអនុវត្តជាក់ស្តែងពីចំណេះដឹងវិទ្យាសាស្ត្រ និងឌីជីថល។ ប្រភព៖ Fresh News