By admin
Wednesday March 30th, 2022
MORNING NEWS BRIEF [March 30, 2022]
MORNING NEWS BRIEF [March 30, 2022]
MORNING NEWS BRIEF [March 30, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday March 30th, 2022
Wednesday March 30th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋលេខាធិការរបស់ក្រសួងការបរទេស បានបង្ហាញថាកិច្ចប្រជុំជាមួយអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានប្រយោជន៍ដល់កិច្ចព្រម-ព្រៀងពាណិជ្ជកម្មសេរី និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី ការអភិរក្សប្រាសាទក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃគម្រោងផលប៉ះពាល់រហ័សរបស់ឥណ្ឌា។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្ដាយចំពោះក្រុមបាតុករក្រុមហ៊ុនណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្ម ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាល។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់គ្រប់មន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យដាក់គោលដៅការពារចំពោះដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ប្រធានស្ដីទី និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បានបង្ហាញការត្អូញត្អែរពីការលំបាក នៅដំណាក់កាលនៃការរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាការធ្វើពហិ-ការការបោះឆ្នោតឃុំ-សង្កាត់ពីគណបក្សប្រឆាំង នឹងមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
មន្ត្រីរបស់កម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការមេគង្ក-ឡានឆាង នឹងជួយជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៃប្រទេសអនុតំបន់ និងកម្ពស់សុខមាលភាពប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម បានផ្តល់ជំនួយហិរញ្ញវត្ថុ និងគ្រាប់ពូជ ដល់កសិករចំនួន ១៤៤.០០០នាក់ ដើម្បីគាំទ្រប្រជាជនដែលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ប្រភព៖ ខ្មែរថាមស៍
CBC បានលើកឡើងថាវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដែលបច្ចុប្បន្នមានស្ថាប័នចំនួន ៨៦ និងទឹកប្រាក់សមតុល្យឥណទាន ៨ពាន់លានដុល្លារ។ ប្រភព៖ AMS
ព៍ត៌មានសង្គម
ក្រសួងអប់រំ នឹងដឹកនាំកិច្ចប្រជុំចំនួន ០៣ សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់ និងការបន្តអភិវឌ្ឍសហគមន៍អាស៊ាន។ ប្រភព៖ AMS News
កូរ៉េ នឹងគាំទ្រដល់ការសាងសង់អគារព្យាបាលជំងឺថ្មីមួយដែលមានទំហំទឹកប្រាក់ ១៦លានដុល្លារ នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងថែទាំកុមារ។ ប្រភព៖ BTV News
អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថារដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា