MORNING NEWS BRIEF [MARCH 7, 2023]
MORNING NEWS BRIEF [MARCH 7, 2023]
MORNING NEWS BRIEF [MARCH 7, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday March 7th, 2023
Tuesday March 7th, 2023
ព័ត៌មានសំខាន់ៗ
វៀតណាម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់ និងសកលក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានដើមអំពិល
សម្តេចប្រធានព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជាបានជួបពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលរួមចំណែកក្នុងការអភិវឌ្ឍ និងរក្សាសន្តិភាពនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យបន្តពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរួមចំណែកដល់ការជំរុញកំណើនផលិតកម្មទាក់ទាញការវិនិយោគ និងពង្រីកកំណើនសេដ្ឋកិច្ច។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំពឹងថាដៃគូបរទេសនឹងមិនគាំទ្រចលនាបដិវដ្ដន៍ពណ៍ដែលធ្វើឱ្យប៉ៈពាល់ និងបំផ្លាញដល់ស្ថិរភាពសង្គម និងសន្តិភាពរបស់កម្ពុជានោះទេ។ ប្រភព៖ Fresh News
ក្រសួងមហាផ្ទៃ និងភាគីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
នាវាឆ្មាំសមុទ្រឥណ្ឌា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីធ្វើលំហាត់រួមគ្នាលើការការពារដែនសមុទ្រប្រឆាំងនឹងការបំពុលបរិស្ថានសមុទ្រ ចាប់ពីថ្ងៃទី៦-១១ ខែមីនា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចឱ្យស្ត្រីតាមរយៈការលើកកម្ពស់សមភាពយេនឌ័រដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
អគ្គនាយកពន្ធដាបានបញ្ជាក់ថា ការដកកម្ពុជាពីបញ្ជីប្រផេះមកបញ្ជីសវិញដោយ FATF ជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេសបន្ថែម។ ប្រភព៖ AMS News
ក្នុងរយៈពេល២ខែនៃឆ្នាំ២០២៣ ផលិតកម្មអំបិលខេត្តកំពតសម្រេចបាន ២.០០០តោន ខណៈក្នុង១ឆ្នាំៗកម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ម៉ឺនតោនដើម្បីបំពេញតម្រូវការក្នុងស្រុក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
ជប៉ុនបានផ្តល់ថវិកាចំនួន ៣០០.៧៧៩ដុល្លារ ដល់កម្ពុជាក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដើម្បីពង្រឹងការអប់រំនៅជនបទ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងអប់រំបានថ្លែងថាកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំបានធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំនៅកម្ពុជា ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងធនធានទឹកបានជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី៨-១៥ ខែមីនាថានឹងមានភ្លៀងធ្លាក់ និងអាកាសធាតុចុះត្រជាក់ក្នុងកម្រិតទាប។ ប្រភព៖ Fresh News