By admin
Monday May 2nd, 2022
MORNING NEWS BRIEF [May 02, 2022]
MORNING NEWS BRIEF [May 02, 2022]
MORNING NEWS BRIEF [May 02, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday May 2nd, 2022
Monday May 2nd, 2022
ព័ត៌មានសំខាន់ៗ
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឡាវ ពីថ្ងៃទី១-៧ ខែឧសភា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា បានថ្កោលទោសរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលចំនួនបី ដែលបានលើកឡើងថាសេរីភាពមូលដ្ឋានត្រូវបានរឹតត្បិត ហើយលំហប្រជាពលរដ្ឋក្នុងប្រទេសនៅតែបន្តរួមតូច។។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា គាំទ្រ និងលើកទឹកចិត្តឱ្យកងកម្លាំងរបស់កម្ពុជា និងជប៉ុនរួមគ្នាធ្វើសមយុទ្ធហ្វឹកហ្វឺន ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្ត-រាយ និងអំពើភេរវកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
គ.ជ.ប. បានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជី អាចធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន សមាជិកអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចជាង ១ពាន់នាក់ ស្ម័គ្រចិត្តចូលរួមជាមួយបក្សកាន់អំណាច។ ប្រភព៖ Fresh News
ប្រធានយុវជន CPP ថ្នាក់កណ្ដាល បានបញ្ជាក់ថា កម្មករ និងកម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនទៅមុខ។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមខែកុម្ភៈ ប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី៣ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ៣,២ពាន់លានដុល្លារ។ ប្រភព៖ កោះសន្តិភាព
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌដែលមានទំហំទឹកប្រាក់ចំនួន ១៨,៨លានដុល្លារ និងបង្កើនឱកាសការងារប្រមាណ ២.០០០កន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្រ្តីក្រសួងការងារ បានជំរុញឱ្យក្រុមហ៊ុន CP Cambodia របស់ថៃ បង្កើនការបញ្ជាទិញផលិតផលកម្ពុជាបន្ថែម ព្រោះវាបានរួមចំណែកដល់ការបង្កើតការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
ក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយមូលនិធិ BLF និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីអភិវឌ្ឍអេកូទេសចរណ៍ទន្លេមេគង្គក្រោម និងបញ្ហាប្រឈមនានាក្នុងវិស័យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្ដេចតេជោនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ទោះជាស្ថិតក្នុងស្ថានភាពកូវីដ១៩ក្ដី រដ្ឋាភិបាលនៅតែខិតខំបន្ដការងារដែលមានស្រាប់ និងស្វែងរកការងារថ្មីជូនប្រជាពលរដ្ឋ។ប្រភព៖ BTV News
ប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគសាងសង់រោងចក្រគ្រឿងសម្អាង និងការបង្កើនកិច្ច-សហប្រតិបត្តិការនានា នៅក្នុងខេត្តព្រះសីហនុ។ ប្រភព៖ ខ្មែរថាមស៍