MORNING NEWS BRIEF [MAY 02, 2023]

MORNING NEWS BRIEF [MAY 02, 2023]

MORNING NEWS BRIEF [MAY 02, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានាលើឆាកអន្តរជាតិ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការបរទេស នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរដ្ឋាភិបាល និង FNGOs ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីគណនេយ្យភាព និងសវនកម្ម នាថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០២៣។ ប្រភព៖ រស្មីកម្ពុជា
  3. ក្រសួងការបរទេស បានបង្ហាញលទ្ធផលកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ី លើកទី១៩ ដែលបានពិនិត្យលើវឌ្ឍភាពនៃផែនការសកម្មភាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្ស៊ី ២០២១-២០២៥។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន ០៧ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភានេប៉ាល់ បានជួបពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការគាំទ្រគ្នាក្នុងក្របខ័ណ្ឌពហុភាគី សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី​ វី
  3. ក្រសួងមហាផ្ទៃកម្ពុជា​ និងក្រសួងសន្តិសុខចិន បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ តាមរយៈការអនុវត្តច្បាប់ រក្សាសន្តិសុខ និងទប់ស្កាត់បដិវត្តន៍ពណ៌។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោ គាំទ្រគំនិតផ្តួតផ្តើមរបស់ឯកអគ្គរាជទូតជប៉ុន ក្នុងការធ្វើសមាហរណកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិនបន្ថែមមកកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៤លានដុល្លារ កើនឡើង ៤៣,២% បើធៀបនឹង២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១៩២,៧២ លានដុល្លារ ថយចុះ ២១,៦១% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រដ្ឋាភិបាល បានអនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធ​នធានធម្មជាតិ ដែលធ្វើសមាហរណកម្ម និងទំនើបកម្មច្បាប់ពាក់ព័ន្ធ សម្រាប់ពង្រឹងការការពារបរិស្ថាន និងធនធានធម្មជាតិ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន និង IPCC បានពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីធ្វើការឆ្លើយតប និងទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព និងភាពធន់ ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងក្រុមហ៊ុនចិន បានពិភាក្សាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទឹកស្អាតខ្នាតធំ និងតូច ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជននៅតាមមូលដ្ឋាន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍