MORNING NEWS BRIEF [MAY 03, 2023]
MORNING NEWS BRIEF [MAY 03, 2023]
MORNING NEWS BRIEF [MAY 03, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday May 3rd, 2023
Wednesday May 3rd, 2023
ព័ត៌មានសំខាន់ៗ
តបតាមការយាងរបស់ព្រះមហាក្សត្រ ប្រធានាធិបតីឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី ៤-៦ ខែឧសភា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី និងអភិបាលខេត្តស៊ូម៉ាត្រាខាងលិចនៃប្រទេសឥណ្ឌូណេស៊ី បានជួបពិភាក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានថ្លែងថាគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រកម្ពុជា-ហុងកុង ដែលមានតម្លៃ ១៦៥លានដុល្លារ នឹងបញ្ជាប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
គ.ជ.ប បានបញ្ជាក់ថាកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ លើការបោះឆ្នោតជាបន្តបន្ទាប់ក្នុងទិដ្ឋភាពច្បាប់ បច្ចេកទេស និងស្ថាប័ន ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។ ប្រភព៖ AMS News
ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រៀងច្បាប់ចំនួន០៣ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងឡាវ បានបើកកិច្ចប្រជុំទ្វេភាគីលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃថែរក្សាសន្តិសុខ នៅតាមព្រំដែននៃប្រទេសទាំងពីរប្រកបដោយការអភិវឌ្ឍ និងសន្តិភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពាក់ព័ន្ធនឹងពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យមានភាពគ្រប់ជ្រុងជ្រោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា គ្រោងនឹងបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងចំនួន០២ ក្នុងប្រទេសអូស្ត្រាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ការនាំចេញកង់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៧៨លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
គ.ជ.អ.ប បាននិងកំពុងរៀបចំសេចក្តីព្រៀងអនុក្រឹត្ត ស្តីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង-ស្រុង និងឃុំ-សង្កាត់ ដើម្បីជំរុញប្រសិទ្ធភាពការអភិវឌ្ឍតាមមូលដ្ឋាន សម្រាប់ឆ្នាំ២០២៤-២០២៨។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងឧស្សាហកម្ម និងកូរ៉េនឹងសហការគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវចំណីអាហារនៅកម្ពុជា ដើម្បីពង្រឹងគុណភាពផលិតផលនាំចេញ និងបង្កើនសមត្ថភាព SMEs នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
CAMSOC បានចំនាយថវិកាជាង ៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ប្រព័ន្ធ WiFi សាធារណៈនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។ ប្រភព៖ Fresh News