By admin
Wednesday May 11th, 2022
MORNING NEWS BRIEF [MAY 11,2022]
MORNING NEWS BRIEF [MAY 11,2022]
MORNING NEWS BRIEF [MAY 11,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday May 11th, 2022
Wednesday May 11th, 2022
ព័ត៌មានសំខាន់ៗ
ក្រូអាស៊ី មានបំណងវិនិយោគលើវិស័យឧស្សាហកម្មយានយន្តអេឡិចត្រូនិក និងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ក៏ដូចជាជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមមួយកម្រិតទៀត។ ប្រភព៖ ភ្នំពេញបុស្ដិ៍
កម្ពុជា នៅបន្តបានការគ្រប់គ្រងល្អប្រសើរលើជំងឺកូវីដ១៩ ហើយគិតត្រឹមថ្ងៃទី១០ ខែឧសភា កម្ពុជាមិនមានករណីឆ្លងនៃជំងឺកូវីដ ១៩ រយៈពេលបួនថ្ងៃជាប់គ្នា។ ប្រភព៖ Fresh News
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការចូលមកដល់នៃរដូវវស្សា ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារអំពាវនាវឱ្យប្រជាជនដែលមានសិទ្ធិបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គណបក្សដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ បានបង្ហាញការត្រៀមលក្ខណៈសម្បត្តិរួចរាល់សម្រាប់យុទ្ធនាការឃោសនា។ ប្រភព៖ភ្នំពេញបុស្ដិ៍
គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានអំពីចំនួនផ្លូវការរបស់ភ្នាក់ងារគណបក្សនយោបាយចំនួន១៧ សរុបជាង ៨ម៉ឺននាក់ដើម្បីសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើការផ្ដល់សេវាសាធារណៈនៅក្នុងខេត្តតាមប្រព័ន្ធឌីជីថល សម្រាប់ការប្រែក្លាយទៅជាទីក្រុងវៃ-ឆ្លាត និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រភព៖AMS News
ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យវិស័យឯកជនផ្នែកសហគ្រាសកសិ-ម្ហូបអាហារធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពី FTA និង RCEP។ ប្រភព៖ ភ្នំពេញបុស្ដិ៍
កម្ពុជារំពឹងថា កំណើននៃតម្លៃបន្ថែមក្នុងវិស័យកសិកម្មនឹងកើន ក្នុងអត្រា ៣ ភាគរយក្នុងមួយឆ្នាំ បន្ទាប់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ២០២១-២០៣០។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ព៍ត៌មានសង្គម
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី នឹងប្រែក្លាយកម្ពុជា ជាប្រទេសដែលមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ និងប្រកបដោយចីរភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អង្គការយូណេស្កូផ្តល់សម្ភារអេឡិចត្រូនិកមួយចំនួនដល់ក្រសួងអប់រំ សម្រាប់បម្រើដល់ការវាស់ស្ទង់សមត្ថភាពអានរបស់សិស្ស និងគណិតវិទ្យាថ្នាក់ដំបូង តាមប្រព័ន្ធអនឡាញ។ ប្រភព៖ភ្នំពេញបុស្ដិ៍
ក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ដោយយកចិត្តទុកដាក់ ក្នុងសកម្មភាពទប់ស្កាត់ និងបង្រា្កបបទល្មើសសម្អាតប្រាក់ ក៏ដូចជាបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ។ ប្រភព៖ដើមអម្ពិល