MORNING NEWS BRIEF [MAY 17, 2023]
MORNING NEWS BRIEF [MAY 17, 2023]
MORNING NEWS BRIEF [MAY 17, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday May 17th, 2023
Wednesday May 17th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា មរតកនយោបាយរបស់សម្តេច បានចូលរួមចំណែកដល់ការលើកស្ទួយរបបរាជានិយម និងប្តេជ្ញាការពារព្រះមហាក្សត្រ និងរាជបល្ល័ង្ក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវដល់វិទ្យាស្ថានស្រាវជ្រាវដំណាំអន្តរជាតិហ្វ៊ីលីពីន ឱ្យសហការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា លើការផលិតពូវស្រូវ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា និង UNESCAP បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើសកម្មភាពសម្អាតមីននៅកម្ពុជា ក្នុងការជំរុញឱ្យសម្រេចបានគោលដៅទី១៨ នៃគោលដៅ SDGs កម្ពុជាឆ្នាំ២០១៦-២០៣០។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ក្រសួងការបរទេស បានច្រានចោលការធ្វើអត្ថាធិប្បាយក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយនៅកម្ពុជា។ ប្រភព៖ Fresh News
គ.ជ.ប បានចេញសេចក្តីណែនាំ ស្តីពី ការហែក្បួនឃោសនាគណបក្សនយោបាយ និងសកម្មភាពចែកខិត្តបណ្ណ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
គ.ជ.ប បានដាក់ចេញកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ តាមវិទ្យុ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្នុងខែទី៤នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៥៧៣លានដុល្លារ ថយចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងខែទី៤នៃឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣០ម៉ឺននាក់ ដែលរកចំណូលបានប្រមាណ ១៤លានដុល្លារ កើនឡើង ៩ដង បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងខែទី៣នៃឆ្នាំ២០២៣ CGCC បានផ្តល់ឥណទានដល់ក្រុមហ៊ុនចំនួន ១២៧៥ ក្នុងទំហំទឹកប្រាក់ ១១៣,៦លានដុល្លារ ដើម្បីគាំទ្រ SMEs ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីPFIs។ ប្រភព៖ AMS News
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានថ្លែងថាបច្ច័យវិជ្ជមាន នៃបរិវត្តកម្មឌីជីថលនៅកម្ពុជា បាននឹងកំពុងជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងថ្នាក់តំបន់ និងសកល។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថារាជរដ្ឋាភិបាល បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនដល់ពលករជា ១,៣លាននាក់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងធនធានទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសពីថ្ងៃ ទី១៧-២៣ ខែឧសភា ថានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់កន្ត្រាក់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល