MORNING NEWS BRIEF [MAY 23, 2023]

MORNING NEWS BRIEF [MAY 23, 2023]

MORNING NEWS BRIEF [MAY 23, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់បរទេសជាថ្មីថា មិនមានវត្តមានកងទ័ពរបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹកក្នុងឆ្នេរសមុទ្ររាមរបស់កម្ពុជានោះទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ជប៉ុន នឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ក្នុងទឹកប្រាក់ប្រមាណ ៥២,៦លានដុល្លារ ដើម្បីគាំទ្រគម្រោងសាងសង់ផ្លូវ និងអភិវឌ្ឍន៍ធនធានមនុស្ស។ ប្រភព៖ សារព័ត៌មាន
  3. គណៈប្រតិភូសហព័ន្ធនារីគុយបា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្តីពីគោលនយោបាយគាំទ្រសមភាពយេនឌ័រ និងស្វែងយល់ពីវប្បធម៌ និងប្រពៃណីកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានស្នើដល់មិត្តបរទេស ឱ្យរក្សាភាពស្ងៀមស្ងាត់ និងគោរពកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាព និងសន្តិភាព ខណៈពេលកម្ពុជានឹងរៀបចំការការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ AMS News 
  2. គ.ជ.ប នឹងចែកបណ្ណព័ត៌មានបោះឆ្នោតជាង ៩,៧លាន​បណ្ណ ជូនចំពោះអ្ន​កមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពីថ្ងៃ ទី២៨ ខែឧសភា សម្រាប់បម្រើដល់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ ដែលបញ្ជាក់ពីការពុំជាប់ពាក់ព័ន្ធនឹងទង្វើរបស់លោក ជា ប៉ូច។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៣ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ១,៣៩៥ពាន់លានដុល្លារ ថយចុះ ២៨,៤៩% បើធៀបនឹងឆ្នាំ ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. IMF បានបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បន្តមានភាពរឹងមាំ ដោយសារការងើបឡើងវិញ និងវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច។ ប្រភព៖ AMS News
  3. រដ្ឋាភិបាល បានសម្រេចយកខេត្តចំនួន ០៤ ជាប៉ូលសេដ្ឋកិច្ចទី៤ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសផ្តល់គោលនយោបាយគាំពារបន្ថែមលើការឧបត្ថមថវិកា ជូនកម្មការនីមានផ្ទៃពោះ ចាប់ពីពេលពរពោះ រហូតដល់កូនមានអាយុ ០២ឆ្នាំ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋឱ្យគាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៩ ខែមិថុនាខាងមុខ។ ប្រភព៖ Fresh News
  3. ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន ១១ បានសហការគ្នាដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថល សម្រាប់ផ្ទៀងផ្ទាត់ឯកសារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រព័ន្ធអប់រំ។ ប្រភព៖ Fresh News