MORNING NEWS BRIEF [MAY 24, 2023]
MORNING NEWS BRIEF [MAY 24, 2023]
MORNING NEWS BRIEF [MAY 24, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday May 24th, 2023
Wednesday May 24th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានអំពាវនាវដល់អង្គទូតប្រចាំនៅកម្ពុជា កុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយទុកឱ្យកម្ពុជាប្រើប្រាស់វិធានក្នុងស្រុក ដើម្បីដោះស្រាយប្រជាធិបតេយ្យរបស់ខ្លួន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់ភាគីជប៉ុន បន្តជួយគាំទ្រកម្ពុជា ក្នុងការជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋសភា និងក្រុមប្រឹក្សាសភាទឹកអាស៊ី បានជួបពិភាក្សា ដើម្បីរកដំណោះស្រាយលើបញ្ហាទឹក ខណៈតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាទឹកនៅរដូវប្រាំង និងវស្សាដោយសារបញ្ហាអាកាសធាតុ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
កម្ពុជា វៀតណាម និងឡាវ នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ នៅតំបន់ត្រីកោណ ដើម្បីរឹតបន្តឹងទំនាក់ទំនងមិត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
គ.ជ.ប បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាគោរពច្បាប់ និងនីតិវិធីស្តីពីការបោះឆ្នោតតាមការណែនាំរបស់គ.ជ.ប ដើម្បីធានាប្រសិទ្ធភាពនៃដំណើការរៀបចំការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រតិភូគណៈកម្មា-ធិការមជ្ឈិមបក្សកុម្មុយនីសចិន បានពិភាក្សាលើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៍រួម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល ០៤ខែនៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន ៦៥ ដែលមានទឹកប្រាក់ប្រមាណ ៥៨៨លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២៣ ធនាគារ SMEs បានធ្វើប្រតិបត្តិការឥណទានដោយផ្ទាល់ក្នុងទំហំទឹកប្រាក់ប្រមាណ ៦២លានដុល្លារ ដើម្បីគាំទ្រសហគ្រាស SMEs នៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ធនាគារជាតិ បានអំពាវនាវដល់វិនិយោគិនជប៉ុនស្វែងរកសក្តានុ-ពលវិនិយោគវិស័យហិរញ្ញវត្ថុ ឬប្រព័ន្ធបច្ចេកវិទ្យាកសិកម្ម ខណៈដែលវិស័យនេះ កំពុងមានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសមភាពយែនឌ័រ សិទ្ធិ និងផ្តល់ឱកាសឱ្យស្ត្រីកសាងសមត្ថភាព ដើម្បីចូលរួមដំណើរការអភិវឌ្ឍន៍ជាតិ។ ប្រភព៖ AMS News
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់ថារដ្ឋាភិបាលបាននឹងកំពុងពង្រីកការផ្គត់ផ្គង់ទឹកស្អាត តាមទីក្រុង និងទីប្រជុំជន ឱ្យបាន៩០% នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០២៥។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងធនធានទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសពីថ្ងៃ ទី២៤-៣០ ខែឧសភា ថានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនលាយលំជាមួយខ្យល់កន្ត្រាក់។ ប្រភព៖ Fresh News