MORNING NEWS BRIEF [MAY 30, 2023]

MORNING NEWS BRIEF [MAY 30, 2023]

MORNING NEWS BRIEF [MAY 30, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ និងប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាតាមទូរស័ព្ទ និងបញ្ជាក់ពីគោលជំហរកម្ពុជាក្នុងការគោរព និងប្រកាន់ខ្ជាប់ធម្មនុញ្ញអ.ស.ប និងច្បាប់អន្តរជាតិការជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ប្រភព៖ Fresh News 
  2. សម្តេចតេជោ បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជាមានភាពយឺតយ៉ាវ  គឺដោយសារតែកំហុសខាងផ្នែកនយោបាយ ដែលនាំឱ្យមានរដ្ឋប្រហារ និងធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ស្ថានបេសកកម្មអចិន្ត្រៃកម្ពុជាប្រចាំអ.ស.បនៅហ្សឺណែវ បានបដិសេធការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស មួយចំនួន ធ្វើឡើងក្រោមហេតុផលនយោបាយ លើការបោះឆ្នោតនៅកម្ពុជា។​​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានថ្លែងថា អវត្ត​មាន​គណបក្ស​ភ្លើងទៀន មិន​ប៉ះពាល់​ដល់​​រដ្ឋធម្ម​នុញ្ញ​ និង​​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ខណៈ​កម្ពុជា​នៅតែ​អនុវត្តលទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ ថាសម្តេចនៅតែបន្តធ្វើជាប្រមុខដឹកនាំផ្នែកនយោបាយ ក្នុងនាមជាប្រធានគណបក្សប្រជាជន បើទោះបីជាសម្តេចមិនមែនជានាយករដ្ឋមន្ត្រីក្តី។ ប្រភព៖ កម្ពុជាថ្មី
  3. អ្នកសម្របសម្រួលអ.ស.បប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ស្ត្រីខ្មែរក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប ដែលបានរួមចំណែកដល់ការកសាង និងសន្តិភាពសកល។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. ទេសាភិបាលរងនៃធនាគារជាតិ បានលើកឡើងថា ជប៉ុនជាដៃគូកិច្ចសហប្រតិបត្តិការសំខាន់សម្រាប់កម្ពុជា ក្នុងការឆ្ពោះទៅសម្រេចបានសេដ្ឋកិច្ចឌីជីថល និង AgriTech នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៣៤,៩៣៣លានដុល្លារ ថយចុះ ១៧,៥៦% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ វិស័យធានារ៉ាប់រងនៅកម្ពុជា មានកំណើនវិជ្ជមាន ដោយបុព្វលាភសរុបទទួលបាន មានទឹកប្រាក់ជាង ៩៦លានដុល្លារ កើនឡើង ៥,៥% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ឯកឧត្តម ហ៊ុន​ ម៉ានី បានប្រគល់ថវិកាដែលទទួលបានពីការបរិច្ចាគក្នុងកម្មវិធីបេះដូងធំជាងគេលើពិភពលោក ជូនNPCC ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
  2. UNICEF បានគាំទ្រកម្ពុជា ក្នុងការផ្ទេរការគ្រប់គ្រងគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យ និង​បឋមសិក្សាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអប់រំកុមារនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ថានឹងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម លាយលំជាមួយខ្យល់កន្ត្រាក់។ ប្រភព៖ Fresh News