• By admin
  • Wednesday November 2nd, 2022

MORNING NEWS BRIEF [ NOVEMBER 02, 2022]

MORNING NEWS BRIEF [ NOVEMBER 02, 2022]

MORNING NEWS BRIEF [ NOVEMBER 02, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងការបញ្ចប់សង្គ្រាមដល់អ៊ុយក្រែន ដោយផ្តោតសំខាន់លើការចរចា និងការដោះស្រាយដោយសន្តិវិធី។ប្រភព៖ Fresh News 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរគាំទ្ររបស់កម្ពុជាលើគោលការណ៍ចែងក្នុងរដ្ឋធម្មនុញ្ញអ.ស.ប និងច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពាន ឬគំរាមកំហែងអធិបតេយ្យរបស់រដ្ឋឯករាជ្យ។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. រដ្ឋមន្ត្រីទេសចរណ៍ឡាវ ចូលរួមកិច្ចប្រជុំ ACMECS លើកទី៥ និង CLV លើកទី៦ នៅកម្ពុជា និងបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឡាវ ឡើងវិញក្រោយជំងឺកូវីដ១៩។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. ប្រធានាធិបតីអ៊ុយក្រែន បានអរគុណកម្ពុជាដែលជាប្រធានអាស៊ាន ២០២២ ចំពោះការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន នាសម័យប្រជុំអង្គការសហប្រជាជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយ ដែលមិនទាន់ចុះឈ្មោះ ឱ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្ត​សិទ្ធិ​ជ្រើសរើសមេដឹកនាំ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំពីគុណតម្លៃសន្តិភាពដែលបានបើកឱកាសឱ្យមានការសិក្សារៀនសូត្រ និងជំរុញដល់ការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើននៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. សិង្ហបុរី បាននាំមុខក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ដែលមានគម្រោងវិនិយោគចំនួន ០៦គម្រោង ឬ ៤០% នៃការ វិនិយោគផ្ទាល់ ក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្វាគមន៍ដៃគូអភិវឌ្ឍន៍ដែលមានបំណងបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។ ប្រភព៖ Fresh News
  3. រដ្ឋាភិបាលជប៉ុន បានអនុម័តគម្រោងគាំទ្រការសាងសង់ឃ្លាំងកសិកម្ម ក្នុងទំហំទឹកប្រាក់ ៤១.៥៦៨ដុល្លារ ក្នុងខេត្តកំពង់ឆ្នាំង និងត្បូងឃ្មុំ ដើម្បីរក្សាទុកពូជស្រូវ និងបង្កើនផលិតភាពកសិកម្ម។ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. កម្ពុជា គ្រោងនឹងបញ្ជូនក្រុមអ្នកដោះមីនទៅអ៊ុយក្រែន ដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការពង្រឹងសមត្ថភាពការបោសសម្អាតមីន នៅអ៊ុយក្រែន។ ប្រភព៖ ខ្មែរថាមស៍
  2. ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់ដៃគូជាតិ​ និងអន្តរជាតិ បន្តគាំទ្រសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែសកម្ម ​ដើម្បីសង្គ្រោះ និងទប់ស្កាត់គ្រោះមហន្តរាយនានា។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. សង្គមស៊ីវិល បានជំរុញរដ្ឋាភិបាលបង្កើនខ្ទង់ចំណាយលើវិស័យ អប់រំ ដើម្បីពង្រឹងការកសាងធនធានមនុស្ស និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសង្គមថ្មី។ ប្រភព៖ វិទ្យុអន្តរជាតិបារាំង