By admin
Thursday November 3rd, 2022
MORNING NEWS BRIEF [NOVEMBER 03, 2022]
MORNING NEWS BRIEF [NOVEMBER 03, 2022]
MORNING NEWS BRIEF [NOVEMBER 03, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday November 3rd, 2022
Thursday November 3rd, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចធំទូលាយ ដោយផ្តល់សារសំខាន់លើពហុភាគីនិយម តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល។ ប្រភព៖ សារព័ត៌មានថ្មីៗ
អ្នកសម្របសម្រួលថ្មីរបស់អ.ស.ប ប្តេជ្ញាពង្រឹងការសហការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៤-២០២៨ ដើម្បីសម្រេចបានគោលដៅ SDGs។ ប្រភព៖ ខ្មែរថាមស៍
សម្តេចក្រឡាហោម បានថ្លែងថា ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជំងឺកូវីដ១៩ ក្តី កម្ពុជាបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់អ៊ុយក្រែន និងបានស្នើឱ្យមានការតែងតាំងឯកអគ្គរាជទូត/អគ្គរដ្ឋទូត ដើម្បីពង្រឹងទំនាក់ទំនងការទូត។ ប្រភព៖ Fresh News
កម្ពុជា និងបារាំង បានពិភាក្សាការងារលើការបន្តពង្រឹងកិច្ចសហ-ប្រតិបត្តិការទ្វេភាគីលើវិស័យសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ វិទ្យុអន្តរជាតិបារាំង
នាវាស្វ័យការពារជើងទឹកជប៉ុន នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជ-កម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េ នឹងចូលជាធរមាននាខែធ្នូ និងរំពឹងថានឹងជំរុញការស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានជំរុញឱ្យសមាជិក RCEP ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការនេះ និងបញ្ជាក់ជាថ្មីពីបំណងក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅកម្ពុជា។ ប្រភព៖ វិទ្យុអន្តរជាតិបារាំង
និយ័តករមូលបត្រកម្ពុជា គ្រោងនឹងដាក់ឱ្យអនុវត្តនូវបទប្បញ្ញត្តិ ស្តីពី ការអនុញ្ញាតក្នុងការបោះផ្សាយលក់មូលនិធិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហិរញ្ញប្បទាននិរន្តរភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព៍ត៌មានសង្គម
អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញអាទិភាព៥ ក្នុងផែនការយុទ្ធសាស្ត្រទីក្រុងឆ្លាតភ្នំពេញ រួមមាន ការប្រើប្រាស់ដីធ្លី សន្តិសុខ ចរាចរណ៍ បរិស្ថានរស់នៅឆ្លាតវៃ និងអភិបាលកិច្ចឌីជីថល។ ប្រភព៖ សារព័ត៌មានថ្មីៗ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ពីតម្រូវការជំនួយហិរញ្ញវត្ថុប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីទិញបន្ថែមនូវឧបករណ៍សង្គ្រោះបន្ទាន់ ដែលកំពុងតែត្រូវការជាចាំបាច់។ ប្រភព៖ ខ្មែរថាមស៍
ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានទិញស្រូវពូជបន្ថែម ៥ពាន់តោន ពីលើស្រូវពូជបម្រុង ២ពាន់តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ប្រភព៖ AMS News