By admin
Wednesday November 16th, 2022
MORNING NEWS BRIEF [NOVEMBER 16, 2022]
MORNING NEWS BRIEF [NOVEMBER 16, 2022]
MORNING NEWS BRIEF [NOVEMBER 16, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday November 16th, 2022
Thursday November 17th, 2022
ព័ត៌មានសំខាន់ៗ
ប្រធានអាស៊ាន២០២២ គ្រោងនឹងបញ្ជូនប្រេសិតពិសេសអាស៊ានទៅមីយ៉ាន់ម៉ា ជាលើកទី៣ ដើម្បីដោះស្រាយភាពអូសបន្លាយនៃវិបត្តិនយោបាយ ប៉ុន្តែត្រូវរង់ចាំប្រតិកម្មពីមីយ៉ាន់ម៉ាសិន។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងការបរទេសចិន បានលើកឡើងថា ជំនួយក្នុងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹកកម្ពុជា គឺគោរពតាមច្បាប់អន្តរជាតិ និងបង្ហាញពីសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងនូវែលសេឡង់ បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យអាទិភាពជាច្រើននៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
រដ្ឋសភា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» នាថ្ងៃទី២០-២៥ ខែវិច្ឆិកា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
លេខាធិការដ្ឋានអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស បានបើកកិច្ចប្រជុំពិភាក្សាលើសកម្មភាពអាទិភាព ឆ្នាំ២០១៩-២០២២ និងត្រួតពិនិត្យកែតម្រូវទៅលើខ្លឹមសារនៃសេចក្តីប្រកាសរួម។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងការពារជាតិ នឹងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដើម្បីពង្រឹងសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ នៅថ្ងៃទី២៣ វិច្ឆិកា។ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីចិន បានប្រកាសពីគម្រោងវិនិយោគហេដ្ឋារចនា-សម្ព័ន្ធនៅអាស៊ានក្នុងនោះ មានគម្រោងតម្លៃ ១,៦ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានស្នើកម្ចីពីជប៉ុនក្នុងទឹកប្រាក់ប្រមាណ ៦០លានដុល្លារបន្ថែមទៀត ដើម្បីបំពេញឱ្យថវិកា ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីនៅក្នុងព្រះសីហនុ។ ប្រភព៖ សារព័ត៌មានថ្មីៗ
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងភាគីកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍជំនាញក្នុងការផលិត និងជំរុញការនាំចេញផលិតផលរបស់ប្រទេសទាំងពីរ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមពិធីបើកកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ដើម្បីបង្ហាញសាមគ្គីភាព និងមិត្តភាពអាស៊ាន។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងទេសចរណ៍ បានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ានបានផ្តល់ផលវិជ្ជមានសម្រាប់កម្ពុជា ផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកដល់ការបើកឡើងវិញនៃវិស័យទេសចរណ៍។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
អាស៊ាន និងចិន បានប្តេជ្ញានឹងចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហការ ក្នុងការពង្រឹងសន្តិសុខស្បៀងពិភពលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍