By admin
Friday November 18th, 2022
MORNING NEWS BRIEF [NOVEMBER 17, 2022]
MORNING NEWS BRIEF [NOVEMBER 17, 2022]
MORNING NEWS BRIEF [NOVEMBER 17, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday November 18th, 2022
Friday November 18th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា និងជប៉ុន ប្រកាសពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍលើវិស័យអាទិភាពជាច្រើននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោ បានថ្លែងថាកម្ពុជាមិនអាចបញ្ជូនអ្នកតំណាងទៅចូលរួមក្នុងកិច្ចប្រជុំ G20 និង APEC ដោយសារកម្ពុជាមិនមែនជាសមាជិក និងត្រូវបានអញ្ជើញក្នុងនាមជាប្រធានអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២១-២៣ ខែវិច្ឆិកា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
ប្រធានាធិបតីអាមេរិក បានបញ្ជក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជាស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីសម្រេចបានការអភិវឌ្ឍ សន្តិភាព និងឯករាជ្យពេញបរិបូរណ៍។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
ក្រសួងការពារជាតិវៀតណាម បានសន្យាថានឹងគាំទ្រកម្ពុជាក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ឱ្យទទួលបានជោគជ័យ។ ប្រភព៖ ខ្មែរថាមស៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការហ្វឹក- ហ្វឺនជាការងារអាទិភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីធានាកិច្ចការពារដែនដី និងសុខសន្តិភាពប្រទេស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមខែតុលានៃឆ្នាំ២០២២ កម្ពុជា បានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ប្រមាណ៣,៥ពាន់លានដុល្លារ កើនឡើង១,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ធនាគារ ARDB និង AFD របស់បារាំង បានពិភាក្សាលើគម្រោងឥណទានបៃតង និងការផ្តល់ជំនួយបច្ចេកទេស សម្រាប់ស្វែងរកដំណោះស្រាយលើមូលនិធិគម្រោងហិរញ្ញប្បទានបៃតង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រុមប្រឹក្សាធុរកិច្ចសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា សម្រាប់ SMEs ហ្វ៊ីលីពីន។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
ឥណ្ឌា បានប្រកាសផ្តល់ជំនួយហិរញ្ញប្បទានចំនួន ៤២៦.០០០ដុល្លារ លើការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយសាជីវ-កម្មអន្តរជាតិ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នជាង ១០លានតោន ក្រោមគម្រោង REDD+។ ប្រភព៖ ខ្មែរថាមស៍
EDC បានបើកដំណើរការរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ ៦០ MW ដំបូង ក្នុងគម្រោងអភិវឌ្ឍឧទ្យានថាមពលពន្លឺព្រះអាទិត្យ នៅកម្ពុជា ក្រោមភាពជាដៃគូជាមួយ ADB។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា