By admin
Tuesday November 22nd, 2022
MORNING NEWS BRIEF [ NOVEMBER 21, 2022 ]
MORNING NEWS BRIEF [ NOVEMBER 21, 2022 ]
MORNING NEWS BRIEF [ NOVEMBER 21, 2022 ]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday November 22nd, 2022
Tuesday November 22nd, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែង-ការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV ដើម្បីជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋសភាកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតបតាមបរិបទតំបន់ និងសកលលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណៈប្រតិភូរដ្ឋសភាប៉ាគីស្ថាន បានដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
អ្នកជំនាញ បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន អាចជាវេទិកាសម្រាប់ ចិន និងអាមេរិក ដើម្បីពិភាក្សា និងជំរុញកិច្ច-សហប្រតិបត្តិការយោធាក្នុងតំបន់ដោយបើកចំហរ និងវិជ្ជមាន។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីការពារជាតិចិន បានអបអរ សម្តេចតេជោ ចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានបានដោយជោគជ័យ និងប្តេជ្ញាពង្រឹងទំនាក់ទំនងយោធាកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
គ.ជ.ប បានបកស្រាយបំភ្លឺពីកង្វល់របស់គណបក្សនយោបាយ និងសង្គមស៊ីវិល ពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងវៀតណាម បានពិភាក្សាលើទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ខណៈដែលទំហំពាណិជ្ជកម្ម ស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានកំណត់យកកិច្ចព្រមព្រៀងសេរីជាមធ្យោបាយក្នុងការបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្ម និងសក្តានុពលទីផ្សារសម្រាប់ការនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក។ ប្រភព៖ ខ្មែរថាមស៍
គិតត្រឹមរយៈពេល១០ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានក្នុងទំហំទឹកប្រាក់ ៩២០លានដុល្លារ កើនឡើង ១៦,៣% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ សម្រាប់ កិច្ចសហការបង្ក្រាបជនបោកប្រាស់ ការជួយសង្គ្រោះជនជាតិថៃ ដែលត្រូវបានបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមទូរស័ព្ទនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូនប្រមាណ ១៥ លានតោន ជាមួយដៃគូអន្តរជាតិ ក្នុងសន្និសីទអាកាសធាតុ COP27 ដើម្បីចូលរួមទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងការពារជាតិកម្ពុជា នឹងបើកវគ្គហ្វឹកហ្វឺន ស្តីពីបច្ចេកទេសបោសសម្អាតមីនក្របខ័ណ្ឌ UN សម្រាប់ថ្នាក់តំបន់ និងអាស៊ានលើកទី៥ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី