• By admin
  • Wednesday November 23rd, 2022

MORNING NEWS BRIEF [ NOVEMBER 23, 2022 ]

MORNING NEWS BRIEF [ NOVEMBER 23, 2022 ]

MORNING NEWS BRIEF [ NOVEMBER 23, 2022 ] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. គណៈកម្មាធិការនយោបាយអាយប៉ា បានឯកភាពបញ្ចូលសេចក្តីព្រាងចំនួន ០៥ សម្រាប់ដាក់ជូនមហាសន្និបាតអាយប៉ា លើកទី៤៣ អនុម័តក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាការអូសបន្លាយនៃ បញ្ហារុស្ស៊ី-អ៊ុយក្រែន និងបញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង កំពុងគំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ប្រធានរដ្ឋសភាកម្ពុជា និងភាគីនេប៉ាល់ បានពិភាក្សាការងារ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃស្ថាប័នរដ្ឋសភា និងវិ-ស័យអាទិភាពជាច្រើន ជាពិសេសពាណិជ្ជកម្ម និងទេសចរណ៍។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងអាមេរិក បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
  2. សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីនបានពិភាក្សាលើការ​ពង្រឹងទំនាក់ទំនងយោធាទ្វេភាគី និងបានស្នើកម្ពុជាដាក់​​អនុព័ន្ធ​យោធា​កម្ពុជា​ប្រចាំនៅហ្វ៊ីលីពីន​។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រុស្ស៊ី បានបង្ហាញទំនុកចិត្តខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងរុស្ស៊ី និងគ្រោងនឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា ក្នុងដំណើរការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអំពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងភាគីបង់ក្លាដែស បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពយុទ្ធសាស្ត្រ ក្នុងការនាំចូលអង្ករពីកម្ពុជា ទៅកាន់ទីផ្សារបង់ក្លាដែស។ ប្រភព៖ Fresh News 
  2. និយ័តករមូលបត្រកម្ពុជា បាននិងកំពុងសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតក្រុមហ៊ុន សមាគម និងបុគ្គលដែលប្រមូលមូលនិធិពីសាធារណជនលើគម្រោងវិនិយោគខុសច្បាប់។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នុងរយៈពេល ២ឆ្នាំកន្លងមក ធនាគារ SMEs បានផ្តល់ឥណទានចំនួន ៤១៨លានដុល្លារ សម្រាប់គាំទ្រដល់SMEs ចំនួន ៣.១៨៥ ក្នុងការបន្តនិរន្តរភាពអាជីវកម្មឡើងវិញក្រោយជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. គណៈកម្មាធិការសង្គមកិច្ចអាយប៉ា បានពិភាក្សាលើការលើកកម្ពស់បរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់កិច្ចគាំពារសង្គមប្រកប ដោយបរិយាប័ន្នក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា បានបញ្ជូនមន្រ្តីជំនាញបច្ចេកទេសអង្គភាពស៊ីម៉ាក់ចំនួន០៣រូប ទៅបំពេញបេសកកម្មហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅប្រទេសអ៊ុយក្រែន ក្រោមការគាំទ្ររបស់ជប៉ុន។ ប្រភព៖  ខ្មែរថាមស៍ 
  3. រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំមន្រ្តីនៃក្រសួងព័ត៌មានឱ្យយកចិត្តទុកដាក់សម្របខ្លួនជាមួយនឹងបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤។ ប្រភព៖ ខ្មែរថាមស៍