By admin
Friday November 25th, 2022
MORNING NEWS BRIEF [NOVEMBER 24, 2022]
MORNING NEWS BRIEF [NOVEMBER 24, 2022]
MORNING NEWS BRIEF [NOVEMBER 24, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday November 25th, 2022
Friday November 25th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានថ្លែងថាកិច្ចប្រជុំ ADMM បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយោគយល់គ្នា ដោយការផ្លាស់ប្តូរទស្សនៈស្របពេលដែលពិភពលោកកំពុងជួបបញ្ហាអស្ថិរភាពនានា។ ប្រភព៖ ខ្មែរថាមស៍
សមាជិកសភានៃប្រទេសសមាជិកអាយប៉ា និងសភាអូស្ត្រាលី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពីសមាជិកភាពរបស់ទីម័រខាងកើត ដោយរួមបញ្ចូលទីម័រក្នុងសកម្មភាពនៃក្របខ័ណ្ឌការពារជាតិអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិអាមេរិក បាន ពិភាក្សាលើទំនាក់ទំនងទ្វេភាគី ដែលមានភាពប្រសើរឡើងជាងមុន ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងប្រមាណ ១៨%។ ប្រភព៖ ស្ថានីយ៍ទូរទ្សសន៍ បី ធី វី
ព្រឹទ្ធសភាកម្ពុជា និងសភាម៉ារ៉ុក បានពិភាក្សាលើគោលបំណងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរទស្សន-កិច្ចគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ចិន បានបញ្ជាក់ថាជំនួយហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹករាម គឺជាជំនួយបម្រើដល់ផលប្រយោជន៍កម្ពុជា និងមិនពាក់ព័ន្ធនិន្នាការនយោបាយរបស់ចិនឡើយ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានផ្តល់អនុសាសន៍ ៧ចំណុច ស្តីពីការចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាឱ្យអស់សក្តានុពល ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន។ ប្រភព៖ Fresh News
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំស្វែងរកទីផ្សារស្រូវអង្ករ និងការកែច្នៃផលិតផលធាតុដើមពីអង្ករ ដើម្បីបញ្ចូលទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាមួយគូភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គិតត្រឹមរយៈពេល១០ខែនៃឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច បានបង្ហាញថាមានអាជីវកម្មចំនួន ១៩.៣២៨ បានចុះបញ្ជីក្នុងប្រព័ន្ធ ចុះបញ្ជីអាជីវកម្ម ដែលមានទឹកប្រាក់ ៥,៥១ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
បែលហ្ស៊ិក បានផ្តល់ជំនួយជាថវិកាប្រមាណ ២៥ម៉ឺនដុល្លារ ដល់ អង្គការ APOPO ដែលសហការជាមួយស៊ីម៉ាក់ សម្រាប់គម្រោងកណ្តុរហិតមីននៅកម្ពុជា និងទិញសុនខស៊ីម៉ាក់ប្រចាំឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងធនធានរ៉ែ បានជូនដំណឹងពីការបើកតំបន់សម្បទានស្វែងរករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ លើដីទំហំ ១៥៥ហិ-កតា ស្ថិតនៅស្រុកឈូក ខេត្តកំពត។ ប្រភព៖ Fresh News
ក្រសួងទេសចរណ៍ បានដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២០-២០២៤ ដើម្បីលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្ត។ ប្រភព៖ Fresh News