By admin
Wednesday November 30th, 2022
MORNING NEWS BRIEF [NOVEMBER 25, 2022]
MORNING NEWS BRIEF [NOVEMBER 25, 2022]
MORNING NEWS BRIEF [NOVEMBER 25, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday November 30th, 2022
Wednesday November 30th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ បានស្នើរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឱ្យពិភាក្សា គ្នាដោយបើកចំហ និងស្មោះត្រង់ ដើម្បីចូលរួមកាត់បន្ថយភាពតានតឹង និងការបង្ករជម្លោះដែលនាំទៅរកភាពស្មុគស្មាញផ្នែកសន្តិសុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចប្រធានអាយប៉ា បានបង្ហាញពីលទ្ធផលសម្រេចបានចំនួន ០៥ ដែលធ្វើឡើងក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេល ០៥ថ្ងៃ។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយ អាស៊ានលើកទី៣៧ ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍ និងសមាហរណកម្មគយអាស៊ាន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សភាកម្ពុជា និងសភាឥណ្ឌូណេស៊ី បានជួបពិភាក្សា និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទូតនៃសភាទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឥណ្ឌា បានពិភាក្សាលើកិច្ចសហ-ប្រតិបត្តិការវិស័យការពារជាតិ និងជំរុញការអនុវត្តមធ្យោបាយដែលផ្តល់ប្រយោជន៍រួមដល់ការអភិវឌ្ឍវិស័យការពារជាតិ។ ប្រភព៖ ខ្មែរថាមស៍
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា កម្ពុជាសម្រេចបានគោលការណ៍ ០៣ចំណុច នៅក្នុងកិច្ចប្រជុំសភាវ័យក្មេង ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនយោបាយ វប្បធម៍ និងសង្គម-សេដ្ឋកិច្ច។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកឡើងថាការអភិវឌ្ឍហេ-ដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នឹងដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងជំរុញការស្តារសេដ្ឋកិច្ច។ ប្រភព៖ AMS
ធនាគារជាតិ បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់ការបង្កើតគោលនយោបាយក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
ប្រភព៖ ខ្មែរថាមស៍
ធនាគារជាតិ បានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់ការបង្កើតគោលនយោបាយក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
ក្រសួងសង្គមកិច្ច និង UNICEF ប្រចាំកម្ពុជា បានពិភាក្សា និងឯកភាពលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ឆ្នាំ២០២៣-២០២៧។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា បានបញ្ចូលវិធានការអនាម័យ និងបរិស្ថានជាលក្ខណៈសម្បត្តិមួយនៃគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ដើម្បីជំរុញការយកចិត្តទុកដាក់លើបរិស្ថាន និងអនាម័យរបស់ប្រជាពលរដ្ឋ។ ប្រភព៖ AMS
រដ្ឋាភិបាល បានបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងគុណភាពសេវាកម្មក្នុងវិស័យទេសរណ៍បន្ថែម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី