By admin
Wednesday November 30th, 2022
MORNING NEWS BRIEF [NOVEMBER 30, 2022]
MORNING NEWS BRIEF [NOVEMBER 30, 2022]
MORNING NEWS BRIEF [NOVEMBER 30, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday November 30th, 2022
Wednesday November 30th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាការងារ និងកោតសរសើរចំពោះសមិទ្ធផលនានាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ។ ប្រភព៖ Fresh News
គណៈកម្មការទន្លេមេគង្គ បានបេ្តជ្ញាចិត្តជាថ្មី ដើម្បីបង្កើនកិច្ច-សហប្រតិបត្តិការជាមួយបណ្តាសមាជិក ក្នុងការការពារផ្លូវទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងសុខភាពល្អ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យប្រញាប់ពិនិត្យបញ្ជីឈ្មោះ និងធ្វើការចុះឈ្មោះបោះឆ្នោតឱ្យទាន់ពេលវេលា ខណៈដំណើរការពិនិត្យបញ្ជី និងចុះឈ្មោះ នឹងត្រូវបិទនៅថ្ងៃទី០៨ ខែធ្នូ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កម្ពុជា និងន័រវែស បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង បន្ថែមកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទទួលបានប្រយោជន៍រួម។ ប្រភព៖ Fresh News
ខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា និងខេត្តសានទុងនៃប្រទេសចិន បានចុះហត្ថលេខាលើការបង្កើតទំនាក់ទំនងការទូត និងកិច្ចសហ-ប្រតិបត្តិការ ដើម្បីបង្កើនមិត្តភាពរវាងខេត្ត និងខេត្ត។ ប្រភព៖ Fresh News
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានបង្ខិតសេវាចុះឈ្មោះបោះឆ្នោតឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការចុះឈ្មោះបោះឆ្នោតនៅតាមភូមិសាស្ត្រលំបាក។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលផ្តោតលើការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយរងផលប៉ះពាល់នៃវិបត្តិកូវីដ១៩។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានពិភាក្សាលើការបើកឡើងវិញនៃជើងហោះហើរកម្ពុជា-ជប៉ុន ដើម្បីជំរុញកំណើនទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្រុមហ៊ុនចំនួន ០៤ ស្នើសុំសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងចំណាយថវិកាប្រមាណ១.៧០០លានដុល្លារ កំពុងស្ថិតក្នុងការចរចា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសង្គម
ក្រសួងប្រៃសណីយ៍ និង JICA បានចុះហត្ថលេខាលើជំនួយបច្ចេក-ទេស នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដើម្បីពង្រឹងភាពធន់នៃសន្តិសុខសាយប័រក្នុងសង្គមឌីជីថលកម្ពុជា។ ប្រភព៖ Fresh News
ក្រសួងសាធារណការ បានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់យាន-យន្តអគ្គិសនី ដើម្បីកាត់បន្ថយចំណាយ និងចូលរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថានត្រឹមឆ្នាំ២០៥០។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្បាច់គុនបុរាណ គុនល្បុក្កតោរបស់កម្ពុជា ត្រូវបានដាក់ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ។ ប្រភព៖ ខ្មែរថាមស៍