By admin
Thursday October 6th, 2022
MORNING NEWS BRIEF [OCTOBER 06, 2022]
MORNING NEWS BRIEF [OCTOBER 06, 2022]
MORNING NEWS BRIEF [OCTOBER 06, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday October 6th, 2022
Thursday October 6th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបើកក្នុងសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ដែលជាវេទិកាចូលរួមចំណែកក្នុងការដោះស្រាយ បញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពដល់ការអភិវឌ្ឍនៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ប៉ូឡូញ បានបើកស្ថានកុងស៊ុលកិត្តិយស នៅកម្ពុជា ដែលជាជំហានសំខាន់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ខណៈដែលទំហំពាណិជ្ជ-កម្មទ្វេភាគីកើនដល់ ៥៩០លានដុល្លារ បើធៀបនឹងឆ្នាំ២០២០។ ប្រភព៖ Fresh News
ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមចូលរួមក្នុងពិធីសម្ពោធ និងការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ប្រធានព្រឹទ្ធសភា បានបញ្ជាក់ការគាំទ្រគុយបា ក្នុងការប្រឆាំងការហ៊ុំព័ទ្ធសេដ្ឋកិច្ចតាមរយៈការដាក់ទណ្ឌកម្ម ដោយអយុត្តិធម៌ ដែលសបញ្ជាក់ពីការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វ៊ីលីពីន ដើម្បីជំរុញកិច្ចសហប្រតិ-បត្តិការយោធាទ្វេភាគី និងការហ្វឹកហ្វឺនបណ្តុះបណ្តាលកងទ័ព។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
គណបក្សប្រជាជនកម្ពុជា មិនមានការព្រួយបារម្ភចំពោះការរួម បញ្ជូលគ្នារបស់គណបក្សប្រឆាំង និងបានបញ្ជាក់ពីជំហររឹងមាំក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
នាយកដ្ឋានពន្ធដារ បានចូលរួមក្នុងកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងការគ្រប់គ្រងអាករពិសេស និងឆ្ពោះទៅរកបរិស្ថានសង្គមគ្មានជាតិកាបូន ដែលស្របតាមទិសដៅ AEC ឆ្នាំ២០២៥។ ប្រភព៖ Fresh News
វិនិយោគិនសកល បានមើលឃើញពីលក្ខណៈល្អប្រសើរជាងគេនៃលក្ខខណ្ឌសេដ្ឋកិច្ច និងច្បាប់ពាណិជ្ជកម្មរបស់កម្ពុជាសម្រាប់ការ វិនិយោគ ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន។ប្រភព៖ ខ្មែរថាមស៍
គិតត្រឹមរយៈពេល០៨ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចូលដែកថែបសម្រាប់គម្រោងសាងសង់ក្នុងទឹកប្រាក់ ២៤៤លានដុល្លារ កើនឡើង ២០% បើធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
កម្ពុជា បានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ ដែលផ្តោតសំខាន់លើការរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាទិភាពទាំងបួនរបស់សហគមន៍ ASCC។ ប្រភព៖ Fresh News
រដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបង្កើត និងដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អាជ្ញាធរមីន បានបញ្ជាក់ថាការបោសសម្អាតមីន នៅខេត្តត្បូងឃ្មុំក្រោមគម្រោង «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» សម្រេចបាន ៧០% ស្មើនឹង ៩០ចម្ការមីន នៃផែនការបោសសម្អាតសរុប។ ប្រភព៖ ខ្មែរថាមស៍