• By admin
  • Monday October 10th, 2022

MORNING NEWS BRIEF [OCTOBER 10, 2022]

MORNING NEWS BRIEF [OCTOBER 10, 2022]

MORNING NEWS BRIEF [OCTOBER 10, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ច-សហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ Fresh News 
  2. ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាល បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងក្លាយជា សមទ្ធិផលដ៏ធំសម្រាប់កម្ពុជាក្នុងនាមប្រធានអាស៊ាន២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ ស្តីពី សារសំខាន់នៃការបោះ-ឆ្នោត ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីមូលដ្ឋានគ្រឹះនៃសិទ្ធិបោះឆ្នោត ដល់សិស្ស-និស្សិតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប លើកឡើងថា របាយការណ៍​​ពិសេសរបស់អ.ស.ប ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាការរិះគន់មានចរិតនយោបាយតែមួយជ្រុង និងប្រាសចាកពីការពិត។ ប្រភពភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញពីទិដ្ឋភាពច្បាប់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី លើការតែងតាំង ឬដកសមាជិករដ្ឋាភិបាល ទៅអ្នកប្រឆាំងជ្រុលនិយម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានបំភ្លឺថា ការអំពាវនាវរបស់គណបក្សភ្លើងទៀនជុំវិញករណីលោក សុន ឆ័យ គឺពុំមានមូលដ្ឋានយល់ដឹងអំពីនីតិវិធី និងគោលការណ៍ច្បាប់ច្បាស់លាស់។ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច 
  1. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានរំពឹងថា នឹងអាចជំរុញការនាំចេញសម្លៀកបំពាក់កម្ពុជា ទៅកាន់ទីផ្សារកូរ៉េដែលមិនទាន់ងើបឡើងវិញបានពេញលេញ បន្ទាប់ពីជំងឺកូវីដ១៩។  ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា កម្ពុជាមិនរើសអើងប្រភពហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបន្តជំរុញការអភិវឌ្ឍ ដើម្បីភាពប្រកួតប្រជែងតំបន់ និងអន្តរជាតិ។ ប្រភព៖ AMS News 
  3. មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១២ ដើម្បីពិនិត្យ វាយតម្លៃ និងដាក់ចេញយុទ្ធសាស្រ្តថ្មីៗ ឆ្លើយតបនឹងតម្រូវការសហគ្រិនក្នុងស្រុក។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី​ បានបញ្ជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធធ្វើអន្តរាគមន៍បន្ទាន់ ដោះស្រាយការលិចលង់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ក្នុងទំហំទឹកប្រាក់ ៩លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់ និងគ្រោងដាក់សម្ពោធជាផ្លូវការ ដើម្បីបង្កើនទេសចរណ៍អន្តរជាតិ។ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំឭកដល់ប្រជាជន ស្តីពី ការការពារសុខភាព ដែលបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់។ ប្រភព៖ Fresh News