By admin
Friday October 21st, 2022
MORNING NEWS BRIEF [OCTOBER 19, 2022]
MORNING NEWS BRIEF [OCTOBER 19, 2022]
MORNING NEWS BRIEF [OCTOBER 19, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday October 21st, 2022
Friday October 21st, 2022
ព័ត៌មានសំខាន់ៗ
ប្រធានរដ្ឋសភា បានបង្ហាញនូវមោទនភាព និងការកោតសរសើរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងទីម័រខាងកើត គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈយោគយល់ស្តីពីពាណិជ្ជ-កម្មស្រូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងការពារជាតិ បានបង្ហាញថា កម្ពុជា បានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានប្រមាណ ៣.៣១២នាក់ គិតចាប់ពីឆ្នាំ២០១៨ដល់២០២២។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលេខាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សាការងារ និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែម។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះពិនិត្យខេត្តចំនួន ០៤ នៅជុំវិញបឹងទន្លេសាប ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសជំហរប្រឆាំងដាច់-ណាត់ចំពោះការប៉ុនប៉ងរបស់លោក សម រង្ស៉ី ដែលចង់ផ្តួលរំលំរដ្ឋាភិបាល នៅឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា បានរំពឹងថា នឹងសម្រេចកំណើន ៥% ក្នុងឆ្នាំ២០២២ និង ៦% ក្នុងឆ្នាំ២០២៣ តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលក្រុងឃ្យុងជូនប្រទេសកូរ៉េ បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងបានស្នើឱ្យវិនិយោគិនកូរ៉េបន្តជំរុញការវិនិយោគនៅកម្ពុជាបន្ថែម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ធនាគារជាតិ បានស្នើដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យផ្តល់ការយោគយល់ និងអនុគ្រោះដល់ប្រជាកសិករដែលខ្ចីប្រាក់ និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
ក្រសួងពាណិជ្ជកម្ម បានផ្តល់ស្បៀងបម្រុងជាអង្ករសរុបប្រមាណ ៥០០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ
CARD បានលើកឡើងថាវិស័យសន្តិសុខស្បៀង និងអាហា-រូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ និងវឌ្ឍនភាពសង្គម។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា និងធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើហិរញ្ញប្ប-ទានឥតសំណងក្នុងទឹកប្រាក់ជាង ១៥,៥លានដុល្លារ សម្រាប់អនុ-វត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល III។ប្រភព៖ Fresh News