• By admin
  • Friday October 21st, 2022

MORNING NEWS BRIEF [OCTOBER 21, 2022]

MORNING NEWS BRIEF [OCTOBER 21, 2022]

MORNING NEWS BRIEF [OCTOBER 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ជំហរគាំទ្រចំពោះទីម័រខាងកើតក្នុងការចូលជាសមាជិកទី១១របស់អាស៊ាន និងការចូលជាសមាជិកនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា)។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ជប៉ុន បានបញ្ជាក់ជំហរគាំទ្រគ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ដោយលើកទឹកចិត្តឱ្យមានការអប់រំផ្សព្វផ្សាយពីការបោះឆ្នោត និងការពិភាក្សាជាមួយគណបក្សនយោបាយ។ ប្រភព៖ Fresh News
  3. ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យកងទ័ព ធ្វើការប្រឆាំងដាច់ខាតចំពោះចលនាខុសច្បាប់ ដែលនាំប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. ប្រធានរដ្ឋសភាកម្ពុជា ​នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ APPF-30 នៅប្រទេសថៃ និងគ្រោងជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាថៃ និងថ្នាក់ដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត។ប្រភពសារព័ត៌មានដើមអម្ពិល
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវគណបក្សនយោបាយទាំងអស់ឱ្យជំរុញសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាន់ពេលវេលា ដែល គ.ជ.ប បានកំណត់។ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. គ.ជ.ប បានប្រកាសពីការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅឃុំ-សង្កាត់គ្រប់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៥០ថ្ងៃ។ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតលើគន្លងនៃការងើបឡើងវិញ បន្ទាប់ពីការសម្រេចបានយុទ្ធសាស្រ្តវ៉ាក់សាំង និងការដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ១៩។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ក្រសួងសេដ្ឋកិច្ច កំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី និងការជំរុញការអនុវត្តក្របខ័ណ្ឌផែនការស្តារសេដ្ឋកិច្ច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អ្នកជំនាញអាស៊ាន បានអំពាវនាវឱ្យមានការពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មតំបន់បន្ថែម ស្របពេលដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពតានតឹង និងបញ្ហាភូមិសាស្ត្រនយោបាយ។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ បានស្នើគុយបាឱ្យផ្តល់ជំនួយផ្នែកបច្ចេកទេសសម្រាប់ វិស័យកីឡា ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនី ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងមហាផ្ទៃ បានចេញបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹង-ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យទាន់ពេលវេលា ដើម្បីបង្ការហានិភ័យ និងរក្សាសណ្តាប់ធ្នាប់សង្គម។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅមកសាលារៀន តាមផ្លូវគោក និងផ្លូវទឹក សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ប្រភព៖ Fresh News