• By admin
  • Tuesday October 25th, 2022

MORNING NEWS BRIEF [OCTOBER 25, 2022]

MORNING NEWS BRIEF [OCTOBER 25, 2022]

MORNING NEWS BRIEF [OCTOBER 25, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋសភា បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានចុះហត្ថលេខាលើសេចក្តីប្រកាសនៃការចាប់ផ្តើមចរចាជាផ្លូវការ ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ-កិច្ចគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងបានអបអរកម្ពុជាចំពោះភាពជាប្រធានអាស៊ាន និងជាប្រធានអាយប៉ា។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការថ្កោលទោសចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរ របស់ លោក សម រង្ស៊ី មកលើព្រះមហាក្សត្រ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជាក្នុងនាមប្រធានអាស៊ាន ប្តេជ្ញាជំរុញឱ្យមាន កិច្ចសន្ទនាដោយស្ថាបនា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ ដើម្បីចៀស-វាងការប្រឈមមុខដាក់គ្នាជាអរិភាព និងការគណនាខុស។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវចំនួន ៣៤៦នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី​ និងសាធារណរដ្ឋស៊ូដង់ខាងត្បូង ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអ.ស.ប។ ​ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា​ និងភាគីកូរ៉េខាងត្បូង គ្រោងនឹងបង្កើតមជ្ឈមណ្ឌលស្បៀងអាហារ (FTC) ដើម្បីជំរុញផលិតកម្មចំណីអាហារក្នុងស្រុក និងកាត់បន្ថយការនាំចូល បន្ទាប់ពីការផ្តល់សច្ចាប័នលើ CKFTA។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេល០៩ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសថៃក្នុងទំហំទឹកប្រាក់ចំនួន ៦៥៥លានដុល្លារ កើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ និងគាំទ្រ SMEs និងធុរ-កិច្ចថ្មីដែលជាវិស័យអាទិភាពក្នុងការធ្វើពិពិធកម្ម និងរក្សាកំណើនសេដ្ឋកិច្ច ដែលវិស័យនេះបានរួមចំណែកជាង ៥៨% នៃផ.ផ.ស។ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងកសិកម្មសិក្សាលទ្ធភាពក្នុងការបង្កើតតំបន់ផលិតពូជស្រូវ ដើម្បីចែកជូន និងជួយសម្រួលប្រជាពលរដ្ឋដែលខ្វះខាត នៅតាមបណ្តាខេត្ត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អូស្ត្រាលី បានប្តេជ្ញាគាំទ្រដល់ការផ្លាស់ប្តូរទៅរកថាមពលស្អាត និងឆ្ពោះទៅរកការអភិវឌ្ឍបន្ថែម ដែលមានលក្ខណៈអំណោយផលដល់បរិស្ថាន និងប្រកបដោយបរិយាប័ន្ននៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសាធារណការ បានសិក្សាពីគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន ២ខ្សែបន្ថែម ដើម្បីអភិវឌ្ឍតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងទំហំទឹកប្រាក់ប្រមាណ ១៤០លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍