• By admin
  • Friday October 28th, 2022

MORNING NEWS BRIEF [OCTOBER 28, 2022]

MORNING NEWS BRIEF [OCTOBER 28, 2022]

MORNING NEWS BRIEF [OCTOBER 28, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិតពិសេសរបស់ប្រធានអាស៊ាន២០២២ បានប្តេជ្ញាជំរុញកិច្ចការអាទិភាព ដើម្បីបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា និងអនុ-វត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន តាមរយៈទូរស័ព្ទ នារយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលនឹងជាការរួមចំណែកដល់ទំនាក់ទំនងការទូតទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈ-រដ្ឋមន្រ្តី ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាមួយចំនួន ដែលជាទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា APPF បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងបានជំរុញកិច្ចសហប្រតិ-បតិ្តការ ដើម្បីការស្តារកំណើនឡើងវិញប្រកបដោយបរិយាប័ន្ន។ ប្រភពខ្មែរថាមស៍ 
  2. សម្តេចប្រធានរដ្ឋសភា និងអគ្គលេខាធិការអន្តរសភាអាស៊ាន (អាយប៉ា) បានជួបពិភាក្សាការងារ ដើម្បីត្រៀមរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងខែវិច្ឆិកា ខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលពីការពិនិត្យសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. ADB នឹងផ្តល់ហិរញ្ញប្បទានចំនួន ៤០០លានដុល្លារបន្ថែមលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០លានដុល្លារ ដើម្បីជំរុញការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ទិសដៅប្រមូលពន្ធឱ្យបានចំនួន ៧៥០លានដុល្លារ ខណៈ០៩ខែដំបូងឆ្នាំ២០២២ ពន្ធប្រមូលបានមាន ១០៤% នៃផែនការប្រចាំឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍
  3. អង្គគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលបង្ហាញពីសមិទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០២១។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. ក្រសួងកសិកម្ម បានសម្រេចបង្កើតក្រុមការងារជំរុញផលិតកម្មពូជស្រូវ ដើម្បីរៀបចំផែនការសម្រាប់អភិវឌ្ឍផលិតកម្មគ្រាប់ពូជស្រូវក្នុងយុទ្ធសាស្ត្រកាត់បន្ថយការចំណាយថ្លៃដើមផលិត។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. ក្រសួងទេសចរណ៍ បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន ០៥ចំណុច ដើម្បីជំរុញការបង្កើតឱ្យចេញជារូបរាងនូវការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ នៅតាមបឹងទន្លេសាប។ ប្រភព៖ Fresh News
  3. ក្រសួងសាធារណការ បញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្តើមការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីកិច្ចព្រមព្រៀងក្របខណ្ឌការសាងសង់បានរៀបចំរួច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា