• By admin
  • Wednesday September 14th, 2022

MORNING NEWS BRIEF [SEPTEMBER 14, 2022]

MORNING NEWS BRIEF [SEPTEMBER 14, 2022]

MORNING NEWS BRIEF [SEPTEMBER 14, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់-ព័ន្ធ ដែលធ្វើឡើងក្នុងខេត្តសៀមរាប។ ប្រភព៖ Fresh News
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សមាជិកអាស៊ាន បញ្ចៀសឱ្យបាននូវសង្គ្រាមដែលគ្មានអ្នកឈ្នះ អ្នកចាញ់ និងនាំមកនូវតែភាពវិនាស ហិនហោច និងប៉ះពាល់ដល់អាយុជីវិតប្រជាជន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញនៃប្រទេសនូវែលសេឡង់ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនាក់ពាណិជ្ជកម្ម និងចូលរួមក្នុងកិច្ចប្រជុំ AEM លើកទី៥៤។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចប្រធានរដ្ឋសភាកម្ពុជា បាន​ជួបពិភាក្សាជាមួយ​ប្រធានរដ្ឋសភាវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដោយសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីល្អរវាងប្រទេសទាំងពីរ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បកស្រាយជុំវិញការចោទប្រកាន់ថា សម្តេចជាអ្នកនៅពីក្រោយព្រឹត្តិការណ៍ប្រមូលផ្តុំនៅភ្នំគូលែន។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. គ.ជ.ប បានប្រកាសរើសមន្ត្រីជាប់កិច្ចសន្យាក្នុងសមាសភាពក្រុម ចុះឈ្មោះបោះឆ្នោតចំនួន ៣.៣០៤នាក់ រយៈពេលខ្លីសម្រាប់បម្រើការងារនៅតាមឃុំ-សង្កាត់ ចំនួន ១.៦៥២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់ក្វាតេម៉ាឡា បេ្តជ្ញានឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងក្វាតេម៉ាឡា ក្នុង វិស័យពាណិជ្ជកម្ម និងវិស័យវប្បធម៌សម្រាប់ផលប្រយោជន៍រួម។ ប្រភពខ្មែរថាមស៍ 
  2. រដ្ឋសភាវៀតណាម បានស្នើកម្ពុជាឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាជាពិសេសលើវិស័យពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយ៍វិទ្យុ ប៊ី ធី វី
  3. ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់ UNDP ថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ អាចនឹងសម្រេចបានក្នុងរង្វង់ ៥,៦% ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ និងការវិនិយោគ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ បានលើកថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ-ភូមិពីថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ទៅថ្ងៃទី០៥ និង០៦ ខែធ្នូ ឆ្នាំ២០២២ ខណៈកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ជាតិ និងតំបន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងអប់រំ និងក្រសួងបរិស្ថាន បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យ អប់រំ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ ប្រភព៖ Fresh News
  3. ក្រសួងឧស្សាហកម្ម និងក្រសួងបរិស្ថាន បានចុះកិច្ចព្រមព្រៀងជាមួយ GGGI លើគម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យវាយនភ័ណ្ឌ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា