By admin
Monday September 19th, 2022
MORNING NEWS BRIEF [SEPTEMBER 19, 2022]
MORNING NEWS BRIEF [SEPTEMBER 19, 2022]
MORNING NEWS BRIEF [SEPTEMBER 19, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday September 19th, 2022
Monday September 19th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជាក្នុងនាមប្រធានអាស៊ាន បានផ្តួចផ្តើមសកម្មភាពចំនួន ០៤ចំណុច ដើម្បីយកទៅអនុវត្តលើមាគ៌ាឆ្ពោះទៅការប្រែក្លាយវិស័យថាមពលពិភពលោកទៅជាថាមពលកាបូនសូន្យ។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឱ្យពិនិត្យលទ្ធភាព ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មន្រ្តីជាន់ខ្ពស់វៀតណាម បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរៀតណាម និងបានលើកឡើងថាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានភាពរឹងមាំ។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
រដ្ឋសភា បានផ្សព្វផ្សាយលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពទៅកាន់ប្រទេសឡាវ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយឱ្យកាន់តែរឹងមាំ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ច-សហប្រតិបតិ្តការសេដ្ឋកិច្ច កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងការអនុម័តផែនការសកម្មភាព CLMV ឆ្នាំ២០២៣-២០២៤។ ប្រភព៖ ខ្មែរថាមស៍
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា គណបក្សប្រជាជន បានបន្តបង្ហាញស្មារតីរឹងមាំ មិនចាញ់ល្បិចកល ឬចលនាញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងគណបក្សឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានដំណើរការកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ ៨៧លានដុល្លារអូស្ត្រាលី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មរបស់ហុងកុង មានចំណាប់-អារម្មណ៍បន្តធ្វើជាដៃគូអាជីវកម្មជាមួយកម្ពុជា ដើម្បីទាញយកផលប្រយោជន៍រួមពីសក្តានុពលអាជីវកម្ម។ ប្រភព៖ ខ្មែរថាមស៍
សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ថាវិស័យមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកជាវិជ្ជមាន និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ។ប្រភព៖ AMS News
ព៍ត៌មានសង្គម
រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុម ការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅកម្រិតថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប្រភព៖ ខ្មែរថាមស៍
រាជរដ្ឋាភិបាល បានកំពុងនិងជំរុញការអនុវត្តផែនការសកម្មភាពដើម្បីបញ្ចប់អំពើហិង្សាលើកុមារឱ្យនៅកម្រិតទាបបំផុត ត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កុមារ ៤៣% រងអំពើហិង្សាលើរាងកាយ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញមធ្យោបាយធ្វើដំណើរតាមផ្លូវដែកបន្ថែមលើរថយន្តក្រុងដោយមិនគិតថ្លៃ ដើម្បីសម្រួលចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងពេលបុណ្យភ្ជុំបិណ្ឌ។ប្រភព៖ ខ្មែរថាមស៍