By admin
Friday September 23rd, 2022
MORNING NEWS BRIEF [SEPTEMBER 23, 2022]
MORNING NEWS BRIEF [SEPTEMBER 23, 2022]
MORNING NEWS BRIEF [SEPTEMBER 23, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday September 23rd, 2022
Friday September 23rd, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអ.ស.ប បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការរក្សាសន្តិភាព ជាពិសេសភាពជោគជ័យនៃតុលាការខ្មែរក្រហម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចតម្កល់សាល-ដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេ-យ្យ លោក ខៀវ សំផន ដោយផ្តន្ទាទោសអស់មួយជីវិត។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
កម្ពុជា និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងប្តេជ្ញាជំរុញកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យអាទិភាពបន្ថែម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
ក្រសួងមហាផ្ទៃ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ AMMTC លើកទី១៦ ដែលបានអនុម័ត្តគោលការណ៍សំខាន់ៗជុំវិញការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងអនុព័ន្ធយោធាស្ថាន-ទូតកូរ៉េប្រចាំកម្ពុជា បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News
UNDP បានបញ្ជាក់ពីជំហរគាំទ្រកម្ពុជាក្នុងការជំរុញការអភិវឌ្ឍលើគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីភាពចំបាច់ដែលត្រូវមានអ្នកកាត់ក្តីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មឱ្យមានភាពត្រឹមត្រូវ។ ប្រភព៖ Fresh News
មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថាសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងស្ទុះឡើងវិញ ប៉ុន្តែប្រឈមនឹងបញ្ហាថ្មីៗ ដោយសារលក្ខ- ខណ្ឌហិរញ្ញវត្ថុនៅជុំវិញពិភពលោកមានភាពតឹងតែង។ប្រភព៖ ខ្មែរថាមស៍
កម្ពុជា និងបង់ក្លាដែស បានព្រមព្រៀងគ្នាលើការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងអាជីវកម្មរបស់ប្រទេសទាំងពីរ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ក្រសួងវប្បធម៌ បានបញ្ជក់ថាក្រសួងបាននិងកំពុងរៀបចំមរតកវប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងក្បាច់គុនល្បុក្កតោ ដើម្បីចុះក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីរបស់អង្គការយូណេស្កូ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងសុខាភិបាល និង UNICEF បានជួបពិភាក្សាការងារ និងសន្យាផ្តល់ម៉ាស៊ីនអុកស៊ីសែនចំនួន ៣៦គ្រឿង ដល់ក្រសួងសុខាភិបាល ដែលនឹងមកដល់ក្នុងឆ្នាំ២០២៣ ខាងមុខ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងសុខាភិបាល និង UNICEF បានជួបពិភាក្សាការងារ និងសន្យាផ្តល់ម៉ាស៊ីនអុកស៊ីសែនចំនួន ៣៦គ្រឿង ដល់ក្រសួងសុខាភិបាល ដែលនឹងមកដល់ក្នុងឆ្នាំ២០២៣ ខាងមុខ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍