By admin
Friday July 1st, 2022
MORNING NEWS BRIEF [JUNE 30,2022]
MORNING NEWS BRIEF [JUNE 30,2022]
MORNING NEWS BRIEF [JUNE 30,2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 1st, 2022
Friday July 1st, 2022
ព័ត៌មានសំខាន់ៗ
ប្រេសិតពិសេសរបស់អាស៊ាន ២០២២ លើកឡើងថាមីយ៉ាន់ម៉ាអាចដកពិសោធន៍សនិ្តភាពពីកម្ពុជា ដើម្បីអនុវត្តការបង្រួបបង្រួមប្រទេសឱ្យវិលទៅរកស្ថិរភាពវិញ។ ប្រភព៖ BTV
កម្ពុជា ជំទាស់ចំណាត់ការរឹតបន្តឹងការឃុំខ្លួនលោកស្រី អោងសាន ស៊ូជី នៅមន្ទីរឃុំឃាំង និងអំពាវនាវឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រីទៅឃុំឃាំងនៅលំនៅដ្ឋានវិញ។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជាស្ថិតនៅលេខ២៨/១២២ ក្នុងចំណោមប្រទេសដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មក្រោមឆត្រ អ.ស.ប. ឯការចូលរួមរបស់នារី ស្ថិតនៅលេខ ១៣/១២២ ក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាង-រាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា។ ប្រភព៖ BTV
សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់តំណាងអយ្យការរបស់លោក កឹម សុខា ដែលបានលើកឡើងថាលោកបានបំពានលក្ខខណ្ឌនៅក្រៅឃុំបណ្តោះអាសន្នប្រភព៖ ខ្មែរថាមស៍
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេស អ.ស.ប. ថាការជំនុំជម្រះក្តីនៅកម្ពុជា ធ្វើឡើងដោយហេតុផលនយោបាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមថាកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ច ដែលជំរុញដល់ការសម្រេចបានចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ប្រភព៖ ខ្មែរថាមស៍
ERIA បានឱ្យដឹងថាតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងចូលរួមចំណែកដល់កំណើនការនាំចេញរបស់កម្ពុជាចន្លោះពី ៩,៤% ទៅ ១៨%។ ប្រភព៖ BTV News
ប្រព័ន្ធកសិកម្មចម្រុះ គឺជាកាអនុវត្តបច្ចេកទេសកសិកម្មដែលគេរំពឹងទុកថានឹងរួមចំណែកដល់ការជំរុញលទ្ធភាព នៃការបង្កើនផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ប្រភព៖ AMS News
ព៍ត៌មានសង្គម
កម្ពុជា បានស្នើឱ្យកាណាដាបន្តគាំទ្រមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពមីន និងសំណល់ជាតិផ្ទុះពីការបោសសម្អាតសង្រ្គាម និងការបណ្តុះបណ្តាលធនធានមនុស្ស។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់រាជធានី-ខេត្ត ស្តីពីការពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ និងទី៥ ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងឆាប់រហ័ស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងសុខាភិបាល បានបង្ហាញថា ក្នុងឆ្នាំ២០២២ អត្រាមរណភាពមាតា និងទារកមានការថយចុះគួរឱ្យកត់សម្គាល់ ប្រៀបធៀបនឹងឆ្នាំ២០១៤។ ប្រភព៖ ខ្មែរថាមស៍