Special Discussion on German Philosophy Topic 1

Special Discussion on German Philosophy Topic 1

Special Discussion on German Philosophy Topic 1 1024 683 Cambodia Development Center

អំពីកម្មវិធី

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សហការជាមួយមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចពិភាក្សាពិសេស ស្តីពី ទស្សនវិជ្ជាអាល្លឺម៉ង់ ប្រធានបទទី១ អំពីសៀវភៅ «ប្រវត្តិសង្ខេបនៃទស្សនវិជ្ជាអាល្លឺម៉ង់» ដោយអ្នកនិពន្ធ​ វីដតូរីអូ ហ័រស្លេ (Vittorio Hosle) ដែលធ្វើការពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងកិច្ចពិភាក្សាពិសេសនេះ វាគ្មិន បានចែករំលែកអំពីបទពិសោធន៍នៃដំណើរការគម្រោងបកប្រែសៀវភៅទស្សនវិជ្ជាអាល្លឺម៉ង់ ទ្រឹស្ដីចម្បងៗរបស់ទស្សនវិទូអាល្លឺម៉ង់សំខាន់ៗដូចជា៖ អ៊ីម៉ានូអែល ខាន្ថ (Immanuel Kant), ហ្វ្រ៊ីឌ្រិស្ក៍ នីឈេ (Friedrich Nietzsche), ហ្វ្រ៊ីឌ្រិស្ក៍ ហេហ្គេល (Friedrich Hegel) និងទស្សនវិទូដទៃ ពាក់ព័ន្ធនឹងគំនិតទស្សនវិជ្ជាអាល្លឺម៉ង់ទៅនឹងបញ្ហានាសហសម័យ ជាពិសេសឥទ្ធិពលនៃទស្សនវិជ្ជាអាល្លឺម៉ង់លើវិស័យផ្នែកសិក្សាជាន់ខ្ពស់។