Special Discussion on German Philosophy Topic 2

Special Discussion on German Philosophy Topic 2

Special Discussion on German Philosophy Topic 2 150 150 Cambodia Development Center

អំពីកម្មវិធី

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សហការជាមួយមហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចពិភាក្សាពិសេស ស្តីពី ទស្សនវិជ្ជាអាល្លឺម៉ង់ ប្រធានបទទី១ អំពីសៀវភៅ «ប្រវត្តិសង្ខេបនៃទស្សនវិជ្ជាអាល្លឺម៉ង់» ដោយអ្នកនិពន្ធ​ វីដតូរីអូ ហ័រស្លេ (Vittorio Hosle) ដែលធ្វើការពិភាក្សាដោយ សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។

សាស្ត្រាចារ្យបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាវាគ្មិនពិភាក្សា បានចែករំលែកពីគោលគំនិតសំខាន់ៗពាក់ព័ន្ធទ្រឹស្តីរបស់និកាយហ្រ្វាងហ្វឺត ទៅនឹងបញ្ហានាសហសម័យ វិស័យសិក្សាជាន់ខ្ពស់ ជាពិសេសការពិភាក្សា និងពន្យល់បែបទស្សនវិជ្ជាអំពីព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រសំខាន់ៗរបស់សកលលោក និងនៅក្នុងទិដ្ឋភាពនៃវិទ្យាសាស្ត្រនយោបាយ និងសង្គម។