មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ស៊ីឡូ ប្រធានក្រុមប្រឹក្សាភិបាល និងឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានក្តីសោមនស្សចំពោះកិច្ចសហការរបស់វិទ្យាល័យ ហ៊ុនសែន ពាមជីកង ជំនាន់ថ្មីខេត្តកំពង់ចាម និងការចូលរួមយ៉ាងយកចិត្តទុកដាក់ និងសកម្មរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៅក្នុងសកម្មភាពផ្សព្វផ្សាយ សៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការសម្របសម្រួលរបស់លោក តូច វុទ្ធី នាយកវិទ្យាល័យហ៊ុនសែន ពាមជីកង ជំនាន់ថ្មី ចំពោះការចុះផ្សព្វផ្សាយសៀវភៅនេះ។ យើងសង្ឃឹមថាប្អូនៗសិស្សានុសិស្សទទួលបានពុទ្ធិថ្មីបន្ថែមទៀត អំពីវិសាលភាព គុណប្រយោជន៍ និងហានិភ័យនៃបច្ចេកវិទ្យា ដើម្បីអាចការពារខ្លួនឯង និងអាចទាញយកអត្ថប្រយោជន៍ ជាអតិបរមា។