MORNING NEWS BRIEF [APRIL 19, 2023]
ព័ត៌មានសំខាន់ៗ កម្ពុជា និងវៀតណាម បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងបញ្ជាក់ពីការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ជាពិសេសក្នុងវិស័យការពារជាតិ។ ប្រភព៖ ខ្មែរថាមស៍ ធនាគារជាតិ និងភាគីរវ៉ាន់ដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៣ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ២.៤៤៩,៤លានដុល្លារ ថយចុះប្រមាណ ២២,៤% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៩ ដើម្បីពិភាក្សាលើរបៀវារៈចំនួន ០៣ ដែលក្នុងនោះមាន…