ព័ត៌មានសំខាន់ៗ
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងឈរលើយុទ្ធសាស្ត្ររក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍ និងការអភិវឌ្ឍសម្រាប់សន្តិភាព ដើម្បីកសាងសង្គមជាតិកម្ពុជា។ ប្រភព៖ ៖
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ពោធបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៧ និងរំពឹងថាគម្រោងនេះអាចជួយពន្លឿនការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
- ប្រទេសចិន បានប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ និងផ្តល់ជំនួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានានៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
- សម្តេចតេជោ បានថ្លែងថាពាក្យស្លោក «អរគុណសន្តិភាព អគុណនយោបាយ ឈ្នះ-ឈ្នះ» បានក្លាយជាស្មារតីសង្គមជាតិដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍ និងការពារជាតិមាតុភូមិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានអនុវត្តតាមផ្លូវច្បាប់លើអ្នកប្រឆាំងជ្រុលនិយម ដែលបន្តវាយប្រហារគណបក្សប្រជាជន ថាក្លែងបន្លំសន្លឹកឆ្នោត។ ប្រភព៖ ខ្មែរថាមស៍
- កម្ពុជា និងជប៉ុន បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត និងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
- កម្ពុជា និងអូស្ត្រាលី បានសម្ពោធឯកសារស្រាវជ្រាវព័ត៌មានទីផ្សារកសិផលកម្ពុជាក្នុងទីផ្សារសហភាពអឺរ៉ុប និងអាសិប និងប្រកាសគម្រោងពាណិជ្ជកម្មឌីជីថលសម្រាប់ប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ ប្រភព៖
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដោយលើកទឹកចិត្តដល់វិនិយោគិន និងជ្រោមជ្រែងបង្កើនភាពងាយស្រួល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
- កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិបាន ៦៧ម៉ឺនតោន ស្មើនឹង ១,០៧៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ថយចុះ៣៤,៦៥% ដោយសារតែការប្រែប្រួលអាកាសធាតុ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
- ក្រសួងអប់រំ និងអង្គការ Child Fund បានពិភាក្សាគម្រោងគាំទ្រលើកកម្ពស់អក្ខរកម្មឌីជីថល សម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ប្រភព៖
- សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្កើនរំលឹកដល់សាធារណជនឱ្យរឹតបន្តឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ វីរុសប្រភេទ 1.5 ថ្មី និងជំរុញការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំបន្ថែម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
- គិតត្រឹមបំណាច់ឆ្នាំ២០២២ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣ភាគរយ និងគ្រោងសម្រេចបាន ៩០ភាគរយ ក្នុងខែមីនា ឆ្នាំ២០២៣។ ប្រភព៖ AMS News