• By admin
  • Wednesday January 11th, 2023

MORNING NEWS BRIEF [JANUARY 11, 2023]

MORNING NEWS BRIEF [JANUARY 11, 2023]

MORNING NEWS BRIEF [JANUARY 11, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យអាទិភាពជាច្រើន។ ប្រភព៖ ៖ ខ្មែរថាមស៍
  2. គ.ជ.ប បានបង្ហាញប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងដែលទើបបង្កើតថ្មី សរុបចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ ប្រភព៖ Fresh News
  3. កម្ពុជា បានបន្តបញ្ជូនកងកម្លាំងមួកខៀវកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន ១៥នាក់ ដើម្បីទៅបំពេញបេសកកម្មមនុស្សធម៌ស្វែងរកសន្តិភាព ក្រោមឆ័ត្រអ.ស.ប នៅអាហ្រ្វ៊ិកកណ្តាល។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហ-ប្រតិបត្តិការដ៏ពេញលេញរបស់កម្ពុជា ចំពោះឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២៣។ ប្រភព៖ Fresh News
  2. សម្តេចក្រឡាហោម ស ខេង បានប្តេជ្ញាក្នុងការថែរក្សាបរិយាកាសសន្តិសុខ និងស្ថិរភាព សម្រាប់ដំណើរការបោះឆ្នោតឆ្នាំ២០២៣ ប្រកបដោយសេរី និងគ្មានអំពើហិង្សា។ ប្រភព៖ ខ្មែរថាមស៍
  3. ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើដល់ស្ថាប័នកងឯក-ភាព ចំណុះកងទ័ពជើងគោកបន្តត្រៀមលក្ខណៈអនុវត្តគ្រប់ភារ-កិច្ច តាមបទបញ្ជារបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បានបន្តចរចាលើការស្នើសុំភាគីអេមីរ៉ាតអារ៉ាប់រួម បើកច្រកទីផ្សារបន្ថែមលើវិស័យកសិកម្ម ទេសចរណ៍ និងដឹកជញ្ជូន ក្នុងនាមជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា នៅមជ្ឈិមបូព៌ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋាភិបាល បានចំណាយថវិកាជាង ២០លានដុល្លារ ក្នុងជុំទី១ ដើម្បីជួយសម្រួលដល់គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រោះទឹកជំនន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គិតត្រឹមរយៈពេល១១ខែនៃឆ្នាំ២០២២ រដ្ឋាភិបាល បានប្រមូលពន្ធអាករលើតម្លៃបន្ថែម លើទំនិញ និងសេវាកម្ម ក្នុងទឹកប្រាក់ប្រមាណ ១.៥ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចក្រឡាហោម ស ខេង បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកកិច្ចប្រជុំកែសម្រួលអនុ-ក្រឹត្យ ស្ដីពីបែបបទចំពោះការអនុញ្ញាតឱ្យជនបរទេស ចូល-ចេញ និងស្នាក់នៅកម្ពុជា ដើម្បីគ្រប់គ្រងអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អាជ្ញាធរមីន បានបញ្ជាក់ថាភូមិចំនួន ០៤ ក្នុងស្រុកគងពិសីតូ្រវបានប្រកាសថាជាភូមិអស់មីន និងបានប្តេជ្ញាជំរុញបេសកកម្មលុបបំបាត់មីនឱ្យអស់ពីកម្ពុជាត្រឹមឆ្នាំ២០២៥។ ប្រភព៖ AMS News