MORNING NEWS BRIEF [JUNE 19, 2023]

MORNING NEWS BRIEF [JUNE 19, 2023]

MORNING NEWS BRIEF [JUNE 19, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN នៅហ្សឺណែវ ច្រានចោលការអត្ថាធិប្បាយដែលធ្វើនយោបាយូបនីយកម្មរបស់ឧត្តមស្នងការសិទ្ធិមនុស្សUNដែលបដិសេធស្ថានភាពពិតនៃលម្ហនយោបាយនៅកម្ពុជា។ ប្រភព៖ AMS News
  2. កម្ពុជា និងភាគីចិន បានបើកវេទិកាកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន លើកទី១ និងបានផ្តោតសំខាន់លើការផ្តល់អាទិភាពលើវិស័យចំនួន ៦ ដើម្បីផ្តល់ប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានដែលមានទំហំទឹកប្រាក់ប្រមាណ ១៨៨លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងការផ្គត់ផ្គង់ទឹក។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដើម្បីរួមចំណែកដល់ការដោះស្រាយ និងបន្តជំរុញការអនុវត្ត 5PC នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៨-១៩ នេះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញរដ្ឋសភា សិក្សាស្រាវជ្រាវ និងផ្តល់យោបល់។ ប្រភព៖ AMS News
  3. សម្តេចតេជោ មានប្រសាសន៍ដោយមោទកភាពចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានជាបន្តបន្ទាប់ដោយសារតែកត្តាសន្តិភាព គឺវាផ្ទុយពីប្រទេសដែលមានសង្គ្រាមគឺមានតែការបំផ្លិចបំផ្លាញ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន សម្រេចបាន ៦០០លានដុល្លារ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ តាមរយៈបរិយាកាសធុរកិច្ចសមស្រប និងការងើបឡើងវិញនៃសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងម៉ាល់ឌីវ បានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួន ដើម្បីបន្តវឌ្ឍនភាពក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ បន្ទាប់ពីឯកភាពគ្នាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ បានស្នើភាគីបារាំង បន្តផ្តល់ការគាំទ្រដល់កម្ពុជា តាមរយៈការសាងសង់រោងចក្រ ផលិតទឹកស្អាត ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រដ្ឋាភិបាល និងUNDP ប្រចាំកម្ពុជា បានជំរុញប្រទេសដៃគូអភិវឌ្ឍន៍បន្តការគាំទ្របច្ចេកទេស និងថវិកាដល់កម្ពុជា ដើម្បីពន្លឿនការអនុវត្តសកម្មភាពគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋមន្ត្រីក្រសួងការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍