ភាពជាខ្មែរ ឬទស្សនវិជ្ជាខ្មែរតាមរយៈឥសី “កម្ពុ” និងព្រះបាទ “កៅណ្ឌិន្យ”
អ្នកនិពន្ធ លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ អំពីទស្សនៈអ្នកនិពន្ធ គេឃើញមានរឿងព្រេង និងសិលាចារិកមួយចំនួនដែលរៀបរាប់អំពីដើមកំណើតនៃនគរភ្នំ/ហ្វូណន ដូចជា ដែលត្រូវបានគេស្គាល់ថាជា ការកកើតដំបូងនៃប្រទេសកម្ពុជា ក្លាយចេញមកពីពាក្យ “កម្ពុជៈ” កើតចេញពីរឿងព្រេងមួយដែលនិទានថា ព្រះបាទ “កៅណ្ឌិន្យ” មកពីប្រទេសឥណ្ឌាបាននាំរាជបរិពារ និងសំពៅមកនគរភ្នំ ហើយក៏បានច្បាំងជាមួយទ័ពម្ចាស់ស្រុករបស់ព្រះនាង “សោមា” បានទទួលជ័យជំនះ រួចរៀបអភិសេកជាមួយព្រះនាង រៀបចំទឹកដីនគរភ្នំឱ្យកើតជាអាណាអាចក្របែបឥណ្ឌា។ ក្រៅពីនេះ ក៏មានរឿងព្រេងមួយទៀតតាមរយៈសិលាចារិកបក្សីចាំក្រុង (K.២៨៦) ដែលនិយាយអំពីបុព្វការីជនដំបូងបង្អស់របស់ជនជាតិខ្មែរ…