ការវិលត្រឡប់ទៅកាន់ភាវៈវិញ៖ ការស្វែងរកភាពជាខ្មែរនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន
អ្នកនិពន្ធ លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ អំពីទស្សនៈអ្នកនិពន្ធ តាមទស្សនវិស័យទស្សនវិជ្ជា នៅសម្បកខាងក្រៅ កម្ពុជាត្រូវបានមើលឃើញជានិម្មិតរូបនៃ “ប្រទេសកំពុងអភិវឌ្ឍន៍” ប៉ុន្តែនៅខាងក្នុង ភាពមិនច្បាស់លាស់/ច្របូកច្របល់កំពុងរីកធំឡើងៗ។ ពលរដ្ឋកម្ពុជាកំពុងធ្វើដំណើរលឿនទៅៗ ទៅក្នុងពិភពមិនច្បាស់លាស់/ច្របូកច្របល់។ មួយផ្នែកធំនៃបញ្ហាគឺថា ពួកគេត្រូវបានកាត់ផ្តាច់យ៉ាងឃោរឃៅព្រៃផ្សៃចេញពីប្រវត្តិសាស្រ្ត និងធនធានបញ្ញាជា “ប្រពៃណី” របស់ខ្លួន ចាប់តាំងពីសម័យអាណានិគមនិយម និងជាពិសេសក្នុងអំឡុងរបបខ្មែរក្រហម។ លើសពីនេះទៀត កម្មវិធីដែលព្យាយាមបណ្តុះបញ្ញាជនដោយការនាំចូលនូវចំណេះដឹងបែបបស្ចិមប្រទេស មិនអាចជួយអ្វីបានទេ គឺបានតែនាំឲ្យអ្នកគិតខ្មែរឃ្លាតកាន់តែឆ្ងាយពីសង្គមរបស់ខ្លួនថែមទៀត។ ជាយថាហេតុ នាពេលនេះ…