Archives

MORNING NEWS BRIEF [AUGUST 11, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 11, 2022]

ព័ត៌មានសំខាន់ៗ ក្នុងឱកាសនៃខួបទី ៥៥ឆ្នាំរបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកអាស៊ានបានឆ្លងកាត់និងដោះស្រាយបញ្ហាជាច្រើនខណៈមាគ៌ាអាស៊ានក៏ត្រូវបានលើកកម្ពស់។  ប្រភព៖ ភ្នំពេញប៉ុស្តិ៍ យោងតាមការវាយតម្លៃលើកទី២ នៃការត្រួតពិនិត្យដោយគណៈកម្មការអង្គការសហប្រជាជាតិ កម្ពុជាអាចនឹងចាកចេញពីតំណែងប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៤។ ប្រភព៖ Fresh News  អង្គការសង្គមស៊ីវិល និងស្ថាប័នក្រៅរដ្ឋាភិបាល បានជំរុញឱ្យរដ្ឋាភិបាលបើកចំហដល់ភាគីពាក់ព័ន្ធចូលរួមពិគ្រោះយោបល់ និងដឹងលឺសេចក្តីព្រាងច្បាប់ ស្តីពីព្រៃឈើ។ប្រភព៖ខ្មែរថាមស៍ ព័ត៌មាននយោបាយ កម្ពុជា ឡាវ និងវៀតណាម បានបើកសន្និសីទតុលាការលើកទី៦ ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែម ខណៈដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងប្រទេសនៅមានភាពស្មុគស្មាញ។ ប្រភព៖ ខ្មែរថាមស៍ ប្រធានរដ្ឋរបស់វៀតណាម…

MORNING NEWS BRIEF [AUGUST 10, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 10, 2022]

ព័ត៌មានសំខាន់ៗ ប្រសិតពិសេសអាស៊ាន២០២២ បានលើកឡើងថាកម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ាន ដើម្បីសម្រេចគោលដៅ ស្របតាមទស្សនវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។  ប្រភព៖ សារព័ត៌មានថ្មីៗ រដ្ឋមន្រ្តីការពារជាតិប្រទេសវៀតណាម បានកោតសរសើរការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រភព៖ ខ្មែរថាមស៍ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងប្រកាសសាលដីកាលើសំណុំរឿងលេខ ០០២ ពាក់ព័ន្ធនឹងអតីតមេដឹកនាំប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ខ្មែរថាមស៍ ព័ត៌មាននយោបាយ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងរដ្ឋមន្រ្តីការពារជាតិវៀតណាម បានជួបពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក។ ប្រភព៖…

MORNING NEWS BRIEF [AUGUST 09, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 09, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អាស៊ាននឹងបន្តជួបប្រទះបញ្ហប្រឈមសន្តិសុខជាច្រើន ហើយបញ្ហាសំខាន់ជាងគេគឺស្ថានភាពនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហារុស្ស៊ី-អ៊ុយក្រែន។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សភាកម្ពុជា នឹងបញ្ជូនគណៈប្រតិភូអន្តរសភាអាស៊ានទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឥណ្ឌា ដើម្បីបង្កើនកិច្ច-សហប្រតិបត្តិការរវាងសភាអាស៊ាន និងឥណ្ឌា។ ប្រភព៖ Fresh News ក្រសួងប្រៃសណីយ៍ បណ្តុះបណ្តាលមន្រ្តីថ្នាក់ជាតិ ក្រោមជាតិ និងប្រជាពលរដ្ឋ អំពីបទប្បញ្ញត្តិច្បាប់ថ្មីៗ ដើម្បីជំរុញការអនុវត្តគោល-នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ កម្ពុជា និងរុស្ស៊ី បេ្តជ្ញារក្សា…

MORNING NEWS BRIEF [AUGUST 08, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 08, 2022]

ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន២០២២ បានបញ្ជាក់ថានឹងអាចដកគម្រោងទស្សនកិច្ចជាលើកទី៣ ទៅកាន់មីយ៉ាន់ម៉ា ប្រសិន គ្មានការវិវត្តវិជ្ជមានផ្នែកនយោបាយនៅក្នុងប្រទេស។ ប្រភព៖វិទ្យុបារាំងអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប៉ាគីស្ថាន បានពិភាក្សាការងារ និងប្តេជ្ញាលើកកម្ពស់បន្ថែមទៀត ចំពោះទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចរវាងប្រទសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងទីម័រខាងកើត បានជួបពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចប់នូវអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បន្ទាប់ពីរដ្ឋសភាបានសម្រេចអនុម័ត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី EAS…

MORNING NEWS BRIEF [AUGUST 05, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 05, 2022]

ព័ត៌មានសំខាន់ៗ វិបត្តិមីយ៉ាន់ម៉ា​​ គឺជាបញ្ហាក្តៅគគុកនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញ​​​ ដែលប្រទេសជាសមាជិក​មើលឃើញថា​​​​​​ នេះជាការមិន​ឱ្យតម្លៃដល់អាស៊ាន​។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ ឥណ្ឌា បានបង្ហាញបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការតភ្ជាប់បណ្តាញផ្លូវពីឥណ្ឌា មកកាន់កម្ពុជា ដោយឆ្លងកាត់មីយ៉ាន់ម៉ា និងថៃ។ ប្រភព៖  ខ្មែរថាមស៍  ក្រសួងប្រៃសណីយ៍ បានប្រកាសលុបចោលកិច្ចសន្យា ចំពោះក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតផ្តាច់មុខនៅតាមបុរីនានា ដើម្បីដោះស្រាយបញ្ហាគ្មានសេវាអ៊ីនធឺណិតកន្លងមក។ ប្រភព៖ BTV News ព័ត៌មាននយោបាយ ចក្រភពអង់គ្លេស  នឺងពង្រឹងភាពជាដៃគូ​សន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍​ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍។ ប្រភព៖…

MORNING NEWS BRIEF [AUGUST 04, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 04, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវិវឌ្ឍឆ្លងច្រកសមុទ្រ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ជាអតិបរមា។ ប្រភព៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា បានព្យាករអតិផរណានៅកម្ពុជា នឹងធ្លាក់មកនៅត្រឹម ៣,២% ក្នុងឆមាសទី២ បើធៀបនឹង ៦,៥% នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកាតា លើវិស័យទេសចរណ៍ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ រដ្ឋមន្ត្រីការទេសឥណ្ឌា បានថ្លែងថា ឥណ្ឌានឹងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អលើវិស័យទេសចរណ៍ ជំនួញ…

MORNING NEWS BRIEF [AUGUST 03, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [AUGUST 03, 2022]

ព័ត៌មានសំខាន់ៗ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា អាស៊ាននឹងគិតគូរឡើងវិញលើការឯកភាពទាំង៥ចំណុច ជុំវិញបញ្ហាមីយ៉ាន់ម៉ា ប្រសិនបើមានអ្នកទោសបន្ថែមទៀតត្រូវបានប្រហារជីវិត។ ប្រភព៖ សារព័ត៌មានថ្មីៗ  រដ្ឋមន្រ្តីការបរទេសអាស៊ាន បានយល់ស្របលើការបន្តផែនការសកម្មភាពពង្រឹងការបន្តអនុវត្តសន្ធិសញ្ញា ស្ដីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ថា «កម្ពុជារក្សាប្រកាន់គោលនយោបាយចិនតែមួយ» ខណៈស្ថានភាពនៅកោះតៃវ៉ាន់ កំពុងតែភាពតានតឹង។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្រ្តី អំពាវនាវឱ្យអាស៊ានកៀរគរកិច្ចខិតខំប្រឹងប្រែងផ្តោតលើកត្តាដែលបង្រួបបង្រួមអាស៊ាន និងសម្រេចនូវគោលដៅកំពូលរបស់ខ្លួនគឺ ឯកភាពក្នុងភាពចម្រុះ។ ប្រភព៖…

MORNING NEWS RIEF [AUGUST 02, 2022] 150 150 Cambodia Development Center

MORNING NEWS RIEF [AUGUST 02, 2022]

ព័ត៌មានសំខាន់ៗ ឧ​ត្ត​ម​មន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ ដើម្បី​រួមចំណែកក្នុងការរក្សា និងធានា ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន មិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍ តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា អំពាវនាវឱ្យប្រជា-ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃកើនឡើង។ ប្រភព៖  ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីទីម័រខាងកើត អបអរសាទរខួប២០ឆ្នាំនៃទំនាក់ទំនងការទូត និង​បញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះសំណើទីម័រ ក្នុងការចូលជាសមាជិកអាស៊ាន។ប្រភព៖ សារព័ត៍មានថ្មីៗ គណៈកម្មការព្រឹទ្ធសភាបង្ហាញការគាំទ្ររដ្ឋសភា ចំពោះសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ…

MORNING NEWS BRIEF [JULY 29, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 29, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ក្រសួងការបរទេស បានប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ប្រភព៖ ខ្មែរថាមស៍ ក្រុមហ៊ុនចិន បានបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារ នៅដើមឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ រដ្ឋសភា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងរវាងកម្ពុជា និង ម៉ាកាវ ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងទប់ស្កាត់ការគេចវេសសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល។ ប្រភព៖…

MORNING NEWS BRIEF [JULY 28, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 28, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្រ្តីក្រសួងអប់រំ លើកឡើងពីសារៈសំខាន់នៃកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលប្រារព្វឡើងនៅខេត្តសៀមរាប ថានឹងផ្ដល់ឱកាសដល់យុវជនអាស៊ានចូលរួមក្នុងការកសាងអនាគតថ្មី។ ប្រភព៖ ខ្មែរថាមស៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់សិង្ហបុរី ១២៧គម្រោង មានទំហំទឹកប្រាក់ចំនួន ១,៥៣ពាន់លានដុល្លារ ដែលប្រតិបតិ្តការគម្រោងនៅក្នុងវិស័យអាទិភាពមួយចំនួន។ប្រភព៖ សារព័ត៌មានថ្មីៗ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ នាយកកម្មវិធី HDR&D របស់អាមេរិក ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពការងារបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មច្បាប់ចំនួន៨មាត្រា នៃរដ្ឋធម្មនុញ្ញ។ ប្រភព៖ Fresh…