Archives

MORNING NEWS BRIEF [JULY 08, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 08, 2022]

ព័ត៌មានសំខាន់ៗ គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឡាវ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិ្កលើវិស័យអាទិភាព និងការពន្លឿនការកសាងបន្ទាត់ព្រំដែនដែលនៅសល់ ១៤% បន្ត។ ប្រភព៖ កម្ពុជាថ្មី ប្រេសិតពិសេសអាស៊ាន ២០២២ បានថ្លែងថា កម្ពុជានឹងបន្តគាំទ្រការស្តារសន្តិភាពនៅមីយ៉ាន់ម៉ា ដោយឈរលើឯកភាពអាស៊ាន តែមិនអនុញ្ញាតឱ្យមីយ៉ាន់ម៉ាបំបែកឯកភាពអាស៊ាននោះទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ក្នុងរយៈពេល០៦ខែនៃឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កើនឡើង ៣៩៤% ដែលជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានស្នើឱ្យតុលាការចាត់វិធានការតាមនីតិវិធី លើករណីដែលអនុប្រធានគណបក្សភ្លើងទៀនចោទប្រកាន់លើការបោះឆ្នោត…

MORNING NEWS BRIEF [JULY 07, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 07, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបទេសកម្ពុជា បានអញ្ជើញផ្តល់ព័ត៌មាន ជូនអង្គទូតប្រចាំនៅកម្ពុជា និងអ្នកសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកទី២។ ប្រភព៖ Fresh News  សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសឡាវចូលជួបសម្តែងការគូរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសពីការបើកគណនីធនាគារដើម្បីអាចឱ្យសប្បុរជន ក៏ដូចជាប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាសម្រាប់សកម្មភាពលុបបំបាត់មីន និងមីនមិនទាន់ផ្ទុះនៅកម្ពុជា។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់ពីការចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយតម្រូវឱ្យបញ្ជូនអ្នកតំណាងមិនមែននយោបាយចូលរួមជំនួសវិញ។ ប្រភព៖ ខ្មែរថាមស៍ សម្តេចក្រឡាហោម ស…

MORNING NEWS BRIEF [JULY 06, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 06, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានបដិសេធសំណើជំនួបរបស់ប្រេសិតពិសេសអាស៊ាន២០២២ និងលោកស្រី អោងសាង ស៊ូជី ដោយហេតុផលថាលោកស្រីកំពុងស្ថិតក្រោមនីតិវិធីតុលាការ។ ប្រភព៖ សារព័ត៌មានថ្មីៗ  ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចឌីជីថលថៃ បានអនុម័តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបមណ្ឌលហៅទូរស័ព្ទឆបោក និងក្រុមជនខិលខូច។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា នឹងជំរុញចំនួនជើងហោះហើរពីប្រទេសចិន ស្របពេលដែលកម្ពុជាបានដំណើរការសេដ្ឋកិច្ចពេញលេញ ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍ជាមួយដៃគូភាគីក្រោយជំងឺកូវីដ១៩។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ រដ្ឋបាលខេត្តព្រះសីហនុ និងអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានពិភាក្សាការងារ និងស្នើសុំការអនុញ្ញាតចូលចតនាវាកងទ័ពជើងទឹកប៉ាគីស្ថាន។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋាភិបាល នឹងបើកកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី…

MORNING NEWS BRIEF [JULY 05, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 05, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤១ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅមីយ៉ាន់ម៉ា។ ប្រភព៖Fresh News កម្ពុជា និងចិន ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងបន្តគាំទ្រស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ប្រភព៖ AMS News ព័ត៌មាននយោបាយ ប្រេសិតពិសេសអាស៊ាន២០២២ បានជំរុញមេដឹកនាំមីយ៉ាន់ម៉ា រិះរកលទ្ធភាពធ្វើការជាមួយប្រេសិតពិសេសអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និង…

MORNING NEWS BRIEF [JULY 04,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 04,2022]

ព័ត៌មានសំខាន់ៗ កម្ពុជា ទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់ផ្តល់ជូនកុមារប្រភេទ Pfizer ចំនួនប្រមាណ ១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ។ ប្រភព៖សារព័ត៌មានថ្មីៗ សម្តេចតេជោនាយករដ្ឋមន្ត្រី  បានអបអរសាទរខួបទី ៧១ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ ចាប់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ធនាគារពិភពលោក បានបញ្ជាក់ថាអត្រាចាក់វ៉ាក់សាំងកូវីដ១៩ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងជំរុញដល់ការស្ទុះឡើងវិញនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ ប្រេសិតពិសេសរបស់អាស៊ាន២០២២ និងគណៈកម្មាធិការសាមគ្គីភាពជាតិមីយ៉ាន់ម៉ា បានជួបពិភាក្សាគ្នាស្តីពីការចូលរួមរបស់ជនជាតិភាគតិចក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ប្រេសិតពិសេសរបស់អាស៊ាន២០២២…

MORNING NEWS BRIEF [JULY 01, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 01, 2022]

ព័ត៌មានសំខាន់ៗ ក្នុងជំនួបសម្ដែងការគួរសម នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ WHO បានទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថាការរៀបចំថវិកាឆ្នាំ២០២៣ ត្រូវផ្អែកលើការតម្រង់ទិសអាទិភាពគោលនយោបាយវិស័យសំខាន់ៗ ដូចជាឡូជីស្ទីក កសិកម្ម និងអប់រំ ជាដើម។ ប្រភព៖ AMS News គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ដែលមានថវិកាសរុប ១៥០លានដុល្លា ត្រូវបានដាក់ដំណើរការ និងចូលរួមអនុវត្តដោយធនាគារ SMEs និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួន១៩។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យអតីតឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជាចន្លោះឆ្នាំ…

MORNING NEWS BRIEF [JUNE 30,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JUNE 30,2022]

ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសរបស់អាស៊ាន ២០២២ លើកឡើងថាមីយ៉ាន់ម៉ាអាចដកពិសោធន៍សនិ្តភាពពីកម្ពុជា ដើម្បីអនុវត្តការបង្រួបបង្រួមប្រទេសឱ្យវិលទៅរកស្ថិរភាពវិញ។ ប្រភព៖ BTV កម្ពុជា ជំទាស់ចំណាត់ការរឹតបន្តឹងការឃុំខ្លួនលោកស្រី អោងសាន ស៊ូជី នៅមន្ទីរឃុំឃាំង និងអំពាវនាវឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រីទៅឃុំឃាំងនៅលំនៅដ្ឋានវិញ។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជាស្ថិតនៅលេខ២៨/១២២ ក្នុងចំណោមប្រទេសដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មក្រោមឆត្រ ​​អ.ស.ប. ឯការចូលរួមរបស់នារី ស្ថិតនៅលេខ ១៣/១២២ ក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣…

MORNING NEWS BRIEF [JUNE 29,2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JUNE 29,2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្រ្តីក្រសួងការបរទេស នឹងដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ចការងារជាលើកទីពីរ នៅប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យភាគីចិនបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយមនៅក្នុងតំបន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ឡើងវិញ និងអំពាវនាវឱ្យប្រជា-ជនបន្តមានការប្រុងប្រយ័ត្នខ្ពស់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ គ.ជ.ប នឹងរៀបចំការស្នើសុំកញ្ចប់ថវិកាជាតិចន្លោះពី ៥០ ទៅ៦០លានដុល្លារ សម្រាប់ការចំណាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍…

MORNING NEWS BRIEF [JUNE 28, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JUNE 28, 2022]

ព័ត៌មានសំខាន់ៗ ក្រសួងការបរទេស បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចការទូតប្រកបដោយប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍ មូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថាបើទោះបីជាជំងឺកូវីដ១៩ ផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម កម្ពុជានៅតែបន្តបោះជំហានលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាជ្ញាធរកម្ពុជា ត្រូវបានគេរំពឹងថានឹងលើកលែងវិធានការសុខា   ភិបាល និងសុវត្ថិភាពសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។  ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ ប្រេសិតពិសេសប្រធានអាស៊ាន ២០២២ បានបង្ហាញពីកង្វល់រួមរបស់អាស៊ាន និងស្នើឱ្យមេដឹកនាំរបស់មីយ៉ាន់ម៉ា ដោះលែងលោកស្រី អោងសាន ស៊ូជី ត្រលប់ទៅលំនៅដ្ឋានវិញ។…

MORNING NEWS BRIEF [JUNE 27, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JUNE 27, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា និងខេត្តជាំងស៊ូនៃប្រទេសចិន បានដាក់ចេញកម្មវិធី Silk Road E-commerce ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការ វិនិយោគបន្ថែម ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប្រភព៖ ខ្មែរថាមស៍ តំណាងរាជរដ្ឋាភិបាល     បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ មានភាពស្និទ្ធស្នាល ស្មោះត្រង់ និងបំពេញបានជាអ្នកជិតខាងល្អ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  ក្រសួងទេសចរណ៍ បានស្នើឱ្យឥណ្ឌូនេស៊ី ជំរុញឱ្យមានជើងហោះ-ហើររវាងកម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីពង្រឹងកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។…