• By admin
  • Monday February 14th, 2022

MORNING NEWS BRIEF [February 14, 2022]

MORNING NEWS BRIEF [February 14, 2022]

MORNING NEWS BRIEF [February 14, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា ពីថ្ងៃទី ១៥-១៧ ខែកុម្ភៈ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ដ៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំបង្អៀតរដ្ឋមន្រ្តីការបទេសអាស៊ាននៅកម្ពុជា ពីថ្ងៃទី ១៥-១៧ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនាន និងដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្រ្តីពាណិជ្ជកម្ម បានស្នើឱ្យដៃគូកាណាដាសិក្សាអំពីលទ្ធភាពក្នុងការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រឹងលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំកន្លងទៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងអនុសាសន៍ចំនួនបីចំណុចពីការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ រួមមានការយកឈ្នះភាពច្របូកច្របល់ ការប្រាស្រ័យទាក់ទងផ្នែកការទូត និងការកសាងទំនុកចិត្ត។ ប្រភព៖ សារព័ត៌មានអេឡិចត្រូនិចថ្មីៗ
  2. ថ្នាក់ដឹកនាំកម្ពុជា និងភាគីកូរ៉េ បានពីភាក្សាកិច្ចសហប្រតិបត្តិការពហុភាគី កង្វល់រួមក្នុងតំបន់និងអន្តរជាតិ ដោយនៅក្នុងនោះប្រធានាធិបតីកូរ៉េខាងត្បូង បានសរសើរកិច្ចខិតខំប្រឺងប្រែងរបស់សម្ដេចតេជោ នៅក្នុងបញ្ហាភូមា។ ប្រភព៖ ដើមអម្ពិល
  3. លោក រ៉ុង ឈុន​ប្រកាសខ្លួនចូលធ្វើនយោបាយឡើងវិញ និងលើកឡើងពីលទ្ធភាពក្នុងការចូលបម្រើគណបក្សភ្លើងទៀន ប្រសិនបើមានតម្រូវការចាំបាច់ពីសាធារណជន និងឥស្សរជនគណបក្សសម្រាប់វត្តមានរបស់គាត់។ ប្រភព៖ ដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា និងភាគីថៃគ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយទៀតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម និងជំរុញដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្មវិធីកសាងសមត្ថភាពពាណិជ្ជកម្មទេសចរណ៍ ដែលមានការគាំទ្រដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង ត្រូវបានដាក់ឱ្យដំណើរការដើម្បីពង្រឹងវិស័យទេសចរណ៍ តាមរយៈការកសាងសមត្ថភាពទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋាករទឹកស្វយ័តភ្នំពេញ បានប្រមូលចំណូលប្រមាណ ៩២លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងប្រមាណ ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលចំនួននេះមិនទាន់បានធ្វើសវនកម្មនៅឡើយទេ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. អង្គការនៃអង្គភាពការពារកុមារ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្ដេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសលើកុមារទូទាំងប្រទេសកម្ពុជា និងត្រៀមដាក់សម្ពោធអាគារសម្រាប់ជួយជនរងគ្រោះជាកុមារផងដែរ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. មូលនិធិពុទ្ធសាសនិកជនខ្មែរ នឹងផ្តល់ជំនួយប្រមាណ ១លានដុល្លារ ដល់មជ្ឈមណ្ឌលធនធានឌីជីថលពុទ្ធសាសនិក ដើម្បីប្រមូល និងអភិរក្សសាត្រាស្លឹករឹត ជាទម្រង់ឌីជីថល និងផ្តល់ជូនប្រើប្រាស់ដោយឥតគិតថ្លៃ។​ ប្រភព៖ ខ្មែរថាមស៍
  3. គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានទទួលប្រាក់ពិន័យ ជាងមួយម៉ឺនលានរៀល ពីបទល្មើសចរាចរណ៍ រួមមានយានយន្តចំនួន ២២៣,៨៧៩គ្រឿង និងម៉ូតូចំនួន ១៦៨,៩៥៦គ្រឿង ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២១។ ប្រភព៖ ThmeyThmey