MORNING NEWS BRIEF [JUNE 16, 2022]

MORNING NEWS BRIEF [JUNE 16, 2022]

MORNING NEWS BRIEF [JUNE 16, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងកូរ៉េ ពិភាក្សាលើគម្រោងអភិវឌ្ឍន៍ ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ២០២២-២០២៦ ដែលមានទឹកប្រាក់ឥណទានសម្បទាន ១,៥ប៊ីលានដុល្លារ។ ប្រភព៖ Fresh News 
  2. រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើងថាការជំរុញអក្ខរកម្មឌីជីថល នឹងធ្វើឱ្យប្រសើរឡើងនូវការសិក្សាជំនាញឌីជីថល និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២២ បំណុលសាធារណៈរបស់កម្ពុជា មានទំហំទឹកប្រាក់ ៩,៨១ប៊ីលានដុល្លារ ដែល ៦៨% គីជាបំណុលពីដៃគូទ្វេភាគី និង៣២%ជាបំណុលពីដៃគូពហុភាគី។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រាជរដ្ឋាភិបាល នឹងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងបរិបទនៃការគិតគូរស្តារកំណើនសេដ្ឋកិច្ចដោយសម្របតាមប្រក្រតីភាពនៃគន្លងថ្មី។ប្រភព៖ Fresh News
  2. គ.ជ.ប បានលើកឡើងថាការផ្ទៀងផ្ទាត់សន្លឹកឆ្នោតកំពុងដំណើរ-ការដោយជោគជ័យ ដែលតួលេខសន្លឹកឆ្នោតមានភាពដូចគ្នាទៅនឹងការប្រកាសលទ្ធផលបណ្តោះអាសន្នកន្លងទៅ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. គណបក្សនយោបាយដែលបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈក្នុងការបង្រួបបង្រួមឱ្យទៅជាគណបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៧២ គម្រោងដែលមានទឹកប្រាក់ជាង ២.៦០០លានដុល្លារ ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២។ ប្រភពAMS News
  2. ក្នុងខែឧសភានៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលពន្ធបានចំនួន ១.៧២៦លានដុល្លារ កើនឡើង ២៧,៩៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ខ្មែរថាមស៍
  3. គិតត្រឹមខែឧសភានៃឆ្នាំ២០២២ តម្លៃនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប កើនឡើង១០% ខណៈការនាំចេញកើនឡើងចំនួន ៥០% បើទោះបីជាមានការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នសកល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងការងារ បានប្រកាសពីការបញ្ចប់ការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុង   វិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារក្នុងខេត្តសៀមរាប។ ប្រភព៖ BTV News 
  2. ក្រសួងការងារ បានលើកឡើងថា ក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយ កម្ពុជា បានចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់កម្មករ សិស្ស-និស្សិតបានប្រមាណ ២០ម៉ឺននាក់។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  3. គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍ថាកម្ពុជានឹងរងផលប៉ះពាល់បន្ថែមទៀតក្នុងរដូវវស្សា ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បកខ្លាំងមកលើតំបន់ជាច្រើន។ ប្រភព៖ ខ្មែរថាមស៍