By admin
Wednesday March 9th, 2022
MORNING NEWS BRIEF [March 09, 2022]
MORNING NEWS BRIEF [March 09, 2022]
MORNING NEWS BRIEF [March 09, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday March 9th, 2022
Wednesday March 9th, 2022
ព័ត៌មានសំខាន់ៗ
នាជំនួបជាមួយបេសកជនពិសេសរបស់ជប៉ុន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានពិភាក្សាពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងមានប្រសាសន៍ថា ទិសដៅដែលសំខាន់នៅពេលនេះ គឺការនាំចេញមកវិញនូវប្រជាធិបតេយ្យជូនមីយ៉ាន់ម៉ា ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ម៉ាឡេស៊ី នឹងលើកលែងការធ្វើចត្តាឡីស័កសម្រាប់ការមកដល់របស់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ពីប្រទេសកម្ពុជា និងថៃ ដែលចាប់អនុវត្តពីថ្ងៃទី១៥ ខែមីនា តទៅ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបើកច្រកព្រំដែនឡើងវិញ ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាទេសចរណ៍ជម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ បន្ទាប់ពីប្រជាពលរដ្ឋស្គាល់ច្បាស់ពីតម្លៃទេសចរណ៍ធម្មជាតិ។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្រោងនឹងបើកកិច្ចប្រជុំ ស្ដីពីដំណោះស្រាវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៏ ដែលបុគ្គលិកជាច្រើនបានឆ្លងជំងឺកូវីដ១៩ ជាពិសេស Omicron ក្នុងអំឡុងពេលពួកគេធ្វើការតវ៉ាជាច្រើនខែ។ ប្រភព៖ ខ្មែរថាមស៍
មេធាវីរបស់លោក កឹម សុខា អតីតគណបក្សសង្រ្គោះជាតិ បានទទូចឱ្យបង្កើនល្បឿនសវនាការ ដើម្បីពន្លឿននីតិវិធីសវនាការ បន្ទាប់ពីត្រូវបានលើកជាច្រើនសារ ដោយសារតែការផ្ទុះរាលដាលនៃជំងឺកូវិដ១៩ ក្នុងសហគមន៍។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត បានបិទការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយទទួលបានបេក្ខជនពេញសិទ្ធិជាង ៨២,០០០នាក់ នៅទូទាំងប្រទេស មកពីគណបក្សចំនួន ១៧ ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងផែនការ ចុះពិនិត្យការធ្វើជំរឿនសេដ្ឋកិច្ចនៅក្រុងដូនកែវខេត្តកាកែវ និងមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចមានសារសំខាន់ ព្រោះទិន្នន័យនៃជំរឿនគឺជាធាតុចូលក្នុងការកសាងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រភព៖ BTV News
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា លំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០២១ មានតម្លៃ ៤,៣៥ ពាន់លានដុល្លារ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២០ ដែលក្នុងនោះមានប្រទេសចិន អាមេរិក និងសិង្ហបុរី ជដៃគូធំបំផុត។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជារំពឹងថានឹងអាចរកចំណុលជាថវិកាបន្ថែមទៀត ពីការលក់ឥណទានការបូន នៅក្នុងទីផ្សារអន្តរជាតិ ខណៈក្រសួងបរិស្ថានកំពុងដឹកនាំគម្រោងរ៉េដបូករបស់កម្ពុជានៅទំនប់ទេសភាព ខ្ពង់រាបដែលនឹងចូលរួមក្នុងបញ្ជីនៃនិរន្តភាពហិរញ្ញវត្ថុនៅពេលខាងមុខ ។ ប្រភព៖ ភ្នំពេញប៉ុស្តិ័
ព៍ត៌មានសង្គម
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាង ២៦ម៉ឺនដុល្លារ សម្រាប់ដំឡើងបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ដែលនឹងរួមចំណែកក្នុងការដំឡើងកម្រិតមន្ទីរពេទ្យ ពីកម្រិត១ ទៅកម្រិត២ និងទទួលបានការព្យាបាលប្រសើរជាងមុន។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើភាគីឥណ្ឌា ដើម្បីពិនិត្យលទ្ធភាពពង្រឹង នងពង្រីងកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យកំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន ដើម្បីរួមចំណែកពង្រឹងការអប់រំ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មន្ទីរសាធារណ និងដឹកជញ្ជូនខេត្តកណ្ដាល នឹងចុះរៀបចំសណ្ដាប់ធ្នាប់លើចំណីផ្លូវជាតិលេខ ២១ និងធ្វើការរៀបចំសណ្ដាប់ឡើងវិញ ចំពោះករណីការរំលោភបំពានមកលើផ្លូវសាធារណៈ ការតសំយាបមកលើចំណីផ្លូវ និងបញ្ហាផ្សេងៗ។ ប្រភព៖ Fresh News