• By admin
  • Tuesday September 13th, 2022

MORNING NEWS BRIEF [SEPTEMBER 13, 2022]

MORNING NEWS BRIEF [SEPTEMBER 13, 2022]

MORNING NEWS BRIEF [SEPTEMBER 13, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីតម្រូវការបន្តរួបរួម និងលើកកម្ពស់សន្តិសុខ សម្រាប់ប្រទេសក្នុងតំបន់ ដើម្បីក្លាយជាគំរូ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងចលាចល។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.គ.ម បានបើកកិច្ចប្រជុំ ដើម្បីរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានបទ «រួមគ្នាធ្វើឱ្យមានតុល្យភាព សកម្មភាពដើម្បីលើកកម្ពស់មូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយ»។ ប្រភព៖ស្ថានីយទូរទស្សន៍ បី ធី វី
  3. ក្រសួងអប់រំ នឹងបិទគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភ្នំពេញ ចំនួន០៣ថ្ងៃ ដើម្បីសម្រួលចរាចរណ៍ដល់ក្បួនប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈនានា​ ដែលត្រៀមនឹងដាក់ចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី 
  2. ក្រសួងមហាផ្ទៃ ទទួលជួបគណបក្សក្រៅរដ្ឋាភិបាលទាំង៤ ដើម្បីពិភាក្សារកចំណុចអវិជ្ជមានក្នុងការបោះឆ្នោតឆ្នាំ២០២២ និងជំរុញការបោះឆ្នោតឆ្នាំ​២០២៣ ឱ្យបានកាន់តែប្រសើរ។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សភ្លើងទៀន បានអំពាវនាវដល់គណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត ដែលមាននិន្នាការប្រជាធិបតេយ្យដូចគ្នា​ មករួបរួម សម្រាប់ការបោះឆ្នោតថ្នាក់​ជាតិ ឆ្នាំ២០២៣។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកក្លឹបសេដ្ឋកិច្ចអាស៊ានដោយការអំពាវនាវ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ប្រភពខ្មែរថាមស៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវ​ឱ្យ ប្រទេសបណ្តាសមាជិកអាស៊ាន បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងសាធារណការ បានបញ្ជាក់ថា កម្ពុជាផ្តល់អទិភាពខ្ពស់លើគម្រោងហេដ្ឋារចនាសម័្ពន្ធជាច្រើន ក្នុងគោលបំណងជំរុញវិស័យដឹកជញ្ជូន និងភស្តុភារកម្មឱ្យបានកាន់តែប្រសើរឡើង។ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថាការប្រារព្ធពិធីភ្ជុំបិណ្ឌឡើងវិញបង្ហាញភាពជោគជ័យ នៃគោលនយោបាយចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ក្នុងការបើកដំណើរការប្រទេសឡើងវិញ។ប្រភព៖ ខ្មែរថាមស៍
  2. នាដើមខែតុលាឆ្នាំ២០២២ កម្ពុជានឹងអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ លើការ ឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ១៩ និងអាហាររូបត្ថម្ភ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា