• By admin
  • Wednesday September 21st, 2022

MORNING NEWS BRIEF [SEPTEMBER 21, 2022]

MORNING NEWS BRIEF [SEPTEMBER 21, 2022]

MORNING NEWS BRIEF [SEPTEMBER 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា បាននិងកំពុងជំរុញការបញ្ចប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពចំនួន១៩ លើសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការគាំទ្រពីបណ្តាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំ AEM លើកទី៥៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ បានអំពាវនាវឱ្យពលរដ្ឋចូលរួមក្នុងបុព្វហេតុ ទប់- ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែង ទូទាំងពិភពលោក ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. ក្រសួងឧស្សាហកម្ម និងសមាគមអ្នកនាំចូលកូរ៉េ បានពិភាក្សាលើការបង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកែឆ្នៃម្ហូបអាហារ និងភេសជ្ជៈ ដើម្បីពង្រឹងគុណភាពផលិតផលនាំចេញ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទអូចា បានពិភាក្សាការងារ និង​វាយតម្លៃខ្ពស់ចំពោះកិច្ចសហ-ប្រតិបត្តិការយោធាទ្វេភាគីនៃប្រទេសទាំងពីរ។ ប្រភពស្ថានីយ៍ទូរទស្សន៍ បី ធី វី 
  2. កម្ពុជា និងចិន បានប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបតិ្តការយោធាឱ្យកាន់តែមានភាពរស់រវើក ដើម្បីរួមចំណែកដល់ប្រយោជន៍រួម និងការរួមគ្នារក្សាសន្តិសុខ និងសន្តិភាពក្នុងតំបន់ និងសកល។ ប្រភព៖ Fresh News
  3. គ.ជ.ប​ បានបង្ហាញពីប្រតិទិននៃដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងភារកិច្ចដែលត្រូវបំពេញរបស់ភាគីពាក់ព័ន្ធ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ប្រធានាធិបតីប៉ាគីស្ថាន បានគូសបញ្ជាក់ពីសមិទ្ធផលសម្រេចបានក្នុងវិស័យសក្តានុពល ដែលរួមចំណែកដល់ការវិនិយោគ ពាណិជ្ជ-កម្ម និងអាជីវកម្មរវាងកម្ពុជា និងប៉ាគីស្ថាន។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា បានធ្វើជាម្ចាស់ផ្ទះវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យម លើកទី៩ ដើម្បីស្វែងយល់ពីឌីជីថលនីយកម្ម ហិរញ្ញវត្ថុបៃតង និងការបង្កើនខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៨ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញកៅស៊ូស្ងួត កម្ពុជា កើនឡើង ១% ខណៈការនាំចេញអង្ករកើនឡើង ១៣,២% ដែលទទួលបានចំណូលសរុប ៥៤៤,១ លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍ដែលពេញនិយមបំផុត ក្នុងចុងសប្តាហ៍ទី៣ នៃខែកញ្ញាដែលមានភ្ញៀវទេសចរកើនឡើងរហូតដល់ទៅ ៤៧,៣%។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងអប់រំ បានបង្ហាញពីបទពិសោធន៍នៃការ​ធ្វើបរិវត្តកម្មសាលារៀន ដើម្បីបង្កើនគុណភាពអប់រំប្រកបដោយ​សមធម៌ និងបរិយាប័ន្នរបស់កម្ពុជា នៅ​ទីស្នាក់​ការអង្គការសហប្រជាជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាជនឱ្យបន្តមានការប្រុងប្រយ័ត្នបន្ថែម និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ដោយវីរុសកូវីដ១៩ នៅអាចបំប្លែងខ្លួនដល់៥០ប្រភេទទៀត។ប្រភព៖ ភ្នំពេញប៉ុស្តិ៍