• By admin
  • Tuesday February 8th, 2022

MORNING NEWS BRRIEF [February 08, 2022]

MORNING NEWS BRRIEF [February 08, 2022]

MORNING NEWS BRRIEF [February 08, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការដោះលែងលោក Sean Turnell ជនជាតិអូស្រ្តាលីដែលជាប់ ឃុំឃាំងនៅមីយ៉ាន់ម៉ា ថាដោយសារមានការផ្តល់ព័ត៌មានខុស ហើយការពិតលោក Turnell នៅបន្តជាប់ឃុំឃាំងនៅឡើយ។ Source: ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. យោងតាមការចេញផ្សាយរបស់ Nikkei កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងសន្ទស្សន៍នៃការឡើងវិញពីជំងឺកូវីដ១៩ ដោយសារមានការបើកដំណើរសេដ្ឋកិច្ចប្រទេសជាធម្មតាឡើងវិញ ការធ្លាក់ចុះនៃករណីឆ្លង និងភាពជោគជ័យនៃយុទ្ធនាការវ៉ាក់សាំង។ Source: ខ្មែរថាមស៍
  3. សមាគមជប៉ុន-កម្ពុជា និយាយថាក្រុមហ៊ុនជប៉ុនជាច្រើន បានបង្ហាញការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាលើវិស័យផ្សេងៗជាច្រើន ពិសេសលើផ្នែកសិប្បកម្មនិងកសិកម្ម និងគ្រោងសិក្សាពីលទ្ធភាពលើការវិនិយោគវៃឆ្លាត នៅខេត្តបាត់ដំបង។ Source: AMS News
ព័ត៌មាននយោបាយ
  1. លោក មីន អោមឡាំង យល់ព្រមឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ ជួបជាមួយតំណាំងគណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី ប៉ុន្តែមិនទាន់បញ្ជាក់ថាសមាជិក រូបណានៅឡើយទេ។ Source: ខ្មែរថាមស៍
  2. កម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តា ប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានទាំងអស់ ដើម្បីរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ខណៈ ដែលសមាជិកអាស៊ានទាំង ១០ប្រទេសកំពុងពិភាក្សាស្វែងរក ដំណោះស្រាយលើបញ្ហប្រឈមក្នុងតំបន់។ Source: ភ្នំពេញប៉ុស្តិ៍
  3. ជប៉ុនផ្តល់ជំនួយថវិកាចំនួន ២២០.០០០ ដុល្លារ ទៅអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា ដើម្បីជំរុញដំណើរ ការសវនាការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងពង្រឹងការគោរពច្បាប់។ Source: ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលសរុបថវិកាជាតិ ឳ្យបានជាង ៣២.៦៧៦ ប៊ីលានរៀល ស្មើ នឹងជិត ១៩%នៃផ.ស.ស. ដែលជាការកើនឡើងប្រមាណជាង១៧% ខណៈក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុង អត្រា៤,៨%។ Office. Source: BTV News
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ក្នងវិស័យវាយនភណ្ឌចំនួន ០៤ ដែលមានទុនវិនិយោគ សរុប​ ១៨,៦​ លានដុល្លារ និងបង្កើតការងារថ្មី ៦.២០៧ កន្លែង​។ Source: ភ្នំពេញប៉ុស្តិ៍
  3. សម្ដេចតេជោនាយរដ្ឋមន្ត្រី បានចាត់ទុកភូមិភាគឦសាន ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាដែលផ្ដោតសំខាន់លើការអភិវឌ្ឍដំណាំកសិឧស្សាហកម្ម និងធនធានរ៉ែ។ Source: ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកាសពីការរៀបចំពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២ បន្ទាប់ពី មានការខកខានដោយសារជំងឺកូវីដ១៩ អស់រយៈពេល ២ ឆ្នាំ និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។ Source: ខ្មែរថាមស៍
  2. អភិបាលខេត្តបាត់ដំបងបានដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គទេសក៍វិនិយោគសម្រាប់ខេត្តបាត់ដំបង និងកិច្ចសហការជា មួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។​ Source: Fresh News
  3. យោងតាមការលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១​​ អាជ្ញាធរមីន កម្ពុជាបានសម្អាតមីនលើផ្ទៃដីចំនួន​ ២.៣២៨គីឡូម៉ែត្រក្រឡា​ក្នុងរយៈពេល៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ដោយបានបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស  មីនប្រឆាំងរថក្រោះ និងសំណល់ផ្ទុះពីសង្គ្រាម ជាច្រើនលានគ្រាប់ ។ Source: Fresh News