Archives

MORNING NEWS BRIEF [JULY 27, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 27, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានឱ្យដឹងថា គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រដ្ឋមន្រ្តីអប់រំ និងអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើសារ-សំខាន់នៃប្រធានបទបដិវត្តន៍ឧស្សាហកម្មទី៤​ សម្រាប់យុវជន ជាពិសេសក្នុងវិស័យអប់រំ។ ប្រភព៖  សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ វៀតណាម បានស្នើឱ្យកម្ពុជាបង្កលក្ខណៈងាយស្រួលចំពោះកិច្ចសហប្រតិបត្តិរវាងសមាជិកជាស្រ្តីនៃរដ្ឋសភាកម្ពុជា និងសហព័ន្ធនារីវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ។…

MORNING NEWS BRIEF [JULY 26, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 26, 2022]

ព័ត៌មានសំខាន់ៗ អាស៊ាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងសម្ដែងការខក-ចិត្តយ៉ាងក្រៃលេង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងមីយ៉ាន់ម៉ា ចំនួន ០៤រូប និងជំរុញការអនុវត្ត 5PC។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីកាបរទេសអា-ស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងមានការចូលរួមពីប្រទេសជាដៃគូនានាសរុប៣៨ ខណៈ២៩ ប្រទេសបានបញ្ជាក់ការចូលរួម។  ប្រភព៖ ខ្មែរថាមស៍ ក្រសួងអប់រំ និងលេខាធិការដ្ឋានអាស៊ាន បានផ្តួចផ្តើមរៀបចំកិច្ច-សន្ទនាយុវជនអាស៊ានលើកទី១ ក្រោមប្រធានបទ «យុវជនក្នុងយុគសម័យនៃបដិវត្តន៏ឧស្សាហកម្ម ៤.០»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  ព័ត៌មាននយោបាយ រដ្ឋសភាកម្ពុជា…

MORNING NEWS BRIEF [JULY 22, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 22, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២ បេ្តជ្ញានឹងដោះស្រាយបញ្ហាក្នុងតំបន់ដែលមិនទាន់សម្រេចបាន ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងការបរទេស បានលើកឡើងថាប្រសិតពិសេសប្រធានអាស៊ាន២០២២ កំពុងអនុវត្តសកម្មភាពជាជំហានៗ ដើម្បីជួបភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា ក្នុងការចាប់ផ្តើមការសន្ទនានយោបាយ។ប្រភព៖ ខ្មែរថាមស៍ ជប៉ុន បានសន្យាផ្តល់ឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែម ដើម្បីបំពេញតម្រូវការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ ក្រសួងមហាផ្ទៃ បានបង្ហាញការមិនយល់ស្របចំពោះការលើកឡើងក្នុងរបាយការណ៍ ស្តីពីការជួញដូរមនុស្សដោយក្រសួងការបរទេសអាមេរិកដែលទម្លាក់កម្រិតកម្ពុជាពីលេខ២ ទៅលេខ៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ រ​​ដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងព្រុយណេ បានជួបពិភាក្សាការងារស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគី…

MORNING NEWS BRIEF [JULY 21, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 21, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេស បានថ្លែងថា អាសនៈរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងត្រូវទុកឱ្យទំនេរ ព្រោះមិនមានការឯកភាពគ្នារវាងរដ្ឋមន្ត្រីកាបរទេសអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងពាណិជ្ជកម្ម បា​នផ្ដល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងសេដ្ឋកិច្ច បានវាយតម្លៃ និងគាំទ្រអគ្គនាយកដ្ឋានពន្ធដារដែលបានដាក់ចេញវិធានការពន្ធដារនានា ដើម្បីពង្រឹងការងារប្រមូលចំណូលពន្ធ និងការដោះស្រាយបណ្តឹងនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ អនុគណៈកម្មការជំនាញរដ្ឋសភា បានប្រជុំជាមួយតំណាងរដ្ឋា-ភិបាលដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធន-កម្មច្បាប់រដ្ឋធម្មនុញ្ញ។ ប្រភព៖ កម្ពុជាថ្មី គណបក្សខ្មែររួមជាតិ កំពុងព្យាយាមស្នើសុំការបង្រួបបង្រួមគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីប្រជែងយកអាសនៈរដ្ឋសភានៅក្នុងការបោះឆ្នោតតំណាងរាស្រ្ដអាណត្ដិទី៧…

MORNING NEWS BRIEF [JULY 18, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 18, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេស មានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីកម្ពុជាចិន ដែលមានភាពប្រសើរឡើងរហូតក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តរីកចម្រើនកាន់តែខ្លាំងឡើងគ្រប់វិស័យ។ ប្រភព៖ Fresh News  កម្ពុជា និងបង់ក្លាដែស បានសន្យានឹងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសលើសេដ្ឋកិច្ច និងសន្តិសុខស្បៀង ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងពាណិជ្ជកម្ម បានជំរុញការនាំចេញកសិផលដែលមានសក្តានុពលទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជាសមាជិកអាស៊ានទំាងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ គណបក្សប្រជាជនកម្ពុជា បានគាំទ្រទាំងស្រុងលើសំណើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដើម្បីធានាដំណើរការអនុវត្តការងារនៃស្ថាប័នកំពូលរបស់ជាតិ។ ប្រភព៖ ខ្មែរថាមស៍ …

MORNING NEWS BRIEF [JULY 15, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 15, 2022]

ព័ត៌មានសំខាន់ៗ អាស៊ាន បានពិភាក្សាពាក់ព័ន្ធនឹងគោលនយោបាយកម្លាំងសេវាសង្គមក្នុងផ្នែកកិច្ចគាំពារសង្គមនៅថ្នាក់តំបន់ ខណៈដែលកម្ពុជាប្តេជ្ញាបន្ថែមកម្លាំងសេវាសង្គមកិច្ច។  ប្រភព៖ ភ្នំពេញបុស្ដិ៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សង្គ្រាម និងការដាក់ទណ្ឌកម្មបាននិងកំពុងធ្វើឱ្យពិភពលោកបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់ ព្រមទាំងបំផ្លិចបំផ្លាញដល់វិស័យទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៣.២៧៤គីឡូក្រាម ក្រោយប្រតិបត្តិការបានជាង ០១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស…

MORNING NEWS BRIEF [JULY 14, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 14, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេស នាជំនួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើអាមេរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញដល់កម្ពុជា ក្រោយផុតសុពលភាពរយៈពេល០២ឆ្នាំកន្លងទៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA បានជួបពិភាក្សាការងារ និងសិក្សាលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យមានការចូលរួមប្រកបដោយប្រសិទ្ធផលក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រភព៖ Fresh News  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន សំដៅលើកកម្ពស់ការយល់ដឹងឱ្យបានទូលាយអំពីការលើកទឹកចិត្ដដល់វិនិយោគិន។ ​ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ ក្រសួងប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ ដើម្បីរួមគ្នាទប់ស្កាត់…

MORNING NEWS BRIEF [JULY 13, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 13, 2022]

ព័ត៌មានសំខាន់ៗ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើទស្សនកិច្ចនៅកម្ពុជា និងបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា និងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកធុរកិច្ចអនុវត្តច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលអាចការពារសិទ្ធ និងផលប្រយោជន៍អ្នកប្រើប្រាស់។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា តំណាងក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយតំណាងអង្គការ Global Life Sharing ស្តីពី គម្រោងបង្កើតមជ្ឈមណ្ឌលស្ដារកាយសម្បទាសម្ដេចតេជោ នៅក្នុងបរិវេណមន្ទីរពេទ្យខ្មែរ-សូវៀត។ ​ប្រភព៖ Fresh News ព័ត៌មាននយោបាយ ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រ…

MORNING NEWS BRIEF [JULY 12, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 12, 2022]

ព័ត៌មានសំខាន់ៗ អនុព័ន្ធព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការគោរព និងគាំទ្រអធិបតេយ្យកម្ពុជា ក្នុងការដើរតួជារដ្ឋឯករាជ្យ និងកំណត់គោលនយោបាយការបរទេសផងដែរ។ ប្រភព៖ ខ្មែរថាមស៍  ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ពីការរកឃើញមេរោគកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី 4 និងBA.5 ក្នុងចំណោមករណីរាលដាលជាថ្មីនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមច្រើនជាងគេ ដែលស្ថិតក្នុងចំនួន ១៤៣.៣០០នាក់ កើនឡើងប្រមាណ ២០ដងបើធៀបនឹងឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍ 2. ព័ត៌មាននយោបាយ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា កម្ពុជានឹងមិនបំភេ្លចការជួយគាំទ្រដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក…

MORNING NEWS BRIEF [JULY 11, 2022] 150 150 Cambodia Development Center

MORNING NEWS BRIEF [JULY 11, 2022]

ព័ត៌មានសំខាន់ៗ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា  ដើម្បីពិភាក្សាការងារលើការនាំចេញផលិតផល និងផ្លាស់ប្តូរ បទពិសោធជាមួយស្ថាប័នពាក់ព័ន្ធ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងអាស៊ាន បានទៅបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត ស្តីពីបេសកកម្មស្វែងរកការពិត នៅទីម័រខាងកើត។ ប្រភព៖  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  កម្ពុជា និងចិន គ្រោងរៀបចំកិច្ចប្រជុំពេញអង្គរបស់របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៤ ខែកក្កដា តាមប្រព័ន្ធនិមិត្ម ដើម្បីអនុវត្តផែនការ២០២២-២០២៤។ ​ប្រភព៖ Fresh News ព័ត៌មាននយោបាយ គណៈរដ្ឋមន្ត្រី បានឯកភាពទាំងស្រុងក្នុងការធ្វើវិសោធនកម្មរដ្ឋ-ធម្មនុញ្ញកម្ពុជាជាថ្មីម្តងទៀត លើតំណែងនាយករដ្ឋមន្រ្តី និងការដំណើរការនៅក្នុងស្ថាប័នរដ្ឋសភា។…